Connect with us

ព័ត៌មានជាតិ

តម្បាញ​ខ្មែរ កន្ទេលកក់​ស្ទើរ​តែ​បាត់បង់​ ព្រោះ​គ្មាន​ទីផ្សារ​គាំទ្រ​

បានផុស

នៅ

អ្នក​តម្បាញ​កន្ទេលកក់ ​នៅ​ខេត្ត​ស្ទែ​ង​ត្រែង បាន​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​រក​ទីផ្សារ​លក់​កន្ទេល​នេះ​ផង ដើម្បី​ជំរុញ​ដល់​ការ​អភិរក្ស​មុខរបរ​មួយ​នេះ ស្ថិតនៅ​គង់វង្ស ព្រោះ​វា​ជា​ចំណេះវិជ្ជា​មួយ​នៅ​សេសសល់​ពី​ដូនតា​យើង​តរៀងមក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡោក ​ហេង អ្នក​ត្បាញ​កន្ទេលកក់​បាន​បញ្ជាក់​ថា​៖​ ការ​តម្បាញ​កន្ទេល​វា​ជា​របរ​មួយ​របស់​ប្រជាពលរដ្ឋ​យើង​មាន​តាំងពី​យូរលង់​មក ដែល​ជា​របរ​ទី​ពីរ​បន្ទាប់ពី​ការ​ធ្វើ​ស្រែ​ចម្ការ ដែល​ខ្មែរ​យើង​មាន​ភាព​ច្នៃប្រឌិត​ចេញពី​វត្ថុធាតុដើម គឺ​(​ដើម​កក់​ជ្រលក់​ល័ក្ដ​និង​ខ្សែ​ក្រចៅ​)។ លោក​បន្ត​ថា​ ការផលិត​កន្ទេល​មួយ​ត្បាញ​២​ឬ​៣​ថ្ងៃ​ទើប​ហើយ បើ​ត្បាញ​លឿន​មួយថ្ងៃ​បាន​មួយ​លក់​តម្លៃ​ចាប់ពី​៨​ម៉ឺន​រៀល​ទៅ​១២​ម៉ឺន​រៀល​តាម​ទំហំ​ធំ​ឬ​តូច​។ លោក​ក៏​បាន​បន្ត​ទៀត​ថា ​មុខរបរ​នេះ​បច្ចុប្បន្ន​ពុំ​សូវ​មាន​អ្នក​រៀន​សូត្រ​បន្ត​ទេ ហើយ​ពួកគាត់​ព្រួយបារម្ភ​ខ្លាច​នៅ​ពេល​អនាគត​បាត់បង់​នូវ​វិជ្ជាជីវៈ​នេះ​ទាំងស្រុង​ ដោយសារតែ​ផលិតផល​មួយ​នេះ គ្មាន​ការ​គាំទ្រ​ពី​អតិថិជន​។

លោក ​ឃឿន ​ម៉ា​នី ជំនួយការ​រៀបចំ​រមណីយដ្ឋាន​ទេសចរណ៍​បក្សី​មេគង្គ​ បាន​ទទួល​ស្គាល់​ថា មុខរបរ​បុរាណ​មួយ​នេះ មិន​មាន​សម្បូរ​បែប​ទេ ជាពិសេស​នៅ​ខេត្ត​ស្ទឹងត្រែង​គ្មាន​តែ​ម្តង។ លោក​តែង​គិត​ស្រមៃ​ថា ​មុខរបរ​វប្បធម៌​មួយ​នេះ បើ​យុវជន​ជំនន់​ក្រោយ​មិនបាន​រៀន​សូត្រ​បន្ត​វា​នឹង​បាត់បង់​ជាមិនខាន ទើប​នៅ​រមណីយដ្ឋាន​ទេសចរណ៍​បក្សី​មេគង្គ នាំ​យក​ផលិតផល​មួយ​នេះ​មក​ធ្វើ​នៅ​ទីតាំង​នេះ​តែ​ម្តង​។

លោក ​អ៊​ន ប៉ោ​សឿន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បញ្ជាក់​ថា ​នេះ​ជា​ផ្នែក​មួយ​បាន​ជួយ​លើកស្ទួយ​ដល់​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ស្រុក ក្នុងពេលដែល​វិស័យ​ឯកជន​បាន​យល់ដឹង​និង​ចូលរួម​យ៉ាងសកម្ម ជាមួយ​វិស័យ​រដ្ឋ​រួមគ្នា​ផលិត​ផលិតផល​វិស័យ​ទេសចរណ៍​។ លោក​បន្តថា តាមរយៈ​ភាព​ច្នៃ​ប្រ​ឌិន​គ្រប់​យ៉ាង​ឲ្យ​មាន​ភាព​ល្អ​ប្រណិត និង​ភាព​បៃតង​ជា​មូលដ្ឋាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ មក​ទស្សនា​បាន​ច្រើន​ជាពិសេស​តម្បាញ​បែប​បុរាណ​នេះ​។ សូម​បញ្ជាក់​ថា ​តម្បាញ​កន្ទេល​ខ្មែរ​យើង​បាន​ធ្វើ​ឡើង មាន​កន្ទេលកក់ -​កន្ទេល​ស្លឹក​ត្នោត -​កន្ទេល​ស្លឹក​ទ្រាំង​-​និង​ដើម​រំពា​ក់​ជាដើម​តែ​បច្ចុប្បន្ន ការផលិតផលិតផល​ទាំងនេះ​ មិន​សម្បូរ​បែប​ទេ​៕​

អត្ថបទ៖ ងិន លីម

សូមចុចអាន៖ ​ចិញ្ចឹម​មាន់​ខ្មៅ​លក្ខណៈគ្រួសារ អាច​រក​ចំណូល​បាន​១០០០ ទៅ​១៥០០​ដុល្លារ​ក្នុង​មួយ​ខែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៥ នាទីutes មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ២ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា២ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម