ព័ត៌មានអន្ដរជាតិ
ចិន ព្រមានថា សង្រ្គាមត្រជាក់ជាមួយអាមេរិក នឹងក្លាយជាមហន្តរាយសម្រាប់ពិភពលោកទាំងមូល (មានវីដេអូ)
រដ្ឋមន្ត្រីការបរទេសលោក Wang Yi បាននិយាយថា ទស្សនៈរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះប្រទេសចិនគឺ “ខុសទាំងស្រុង” ហើយថា ទីក្រុងប៉េកាំង មិនគួរត្រូវបានគេមើលឃើញថាជា គូប្រកួតប្រជែងនោះទេ។
បន្ទាប់ពីជួបជាមួយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក Henry Kissinger កាលពីថ្ងៃចន្ទទី១៩ខែកញ្ញា, រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានព្រមានថា សង្រ្គាមត្រជាក់រវាងចិន និងអាមេរិក នឹងក្លាយជា “មហន្តរាយ” សម្រាប់ប្រជាជាតិទាំងពីរ និងពិភពលោកទាំងមូល។
លោក Wang Yi បានហៅលោក Kissinger ដែលដើរតួសំខាន់ក្នុងការជួសជុលទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ថាជា “មិត្តល្អរបស់ប្រជាជនចិន”។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកការទូតកំពូលរបស់ទីក្រុងប៉េកាំង បានចេញការព្រមានដោយនិយាយថា “ការចាប់ផ្តើមនៃសង្គ្រាមត្រជាក់ថ្មី នឹងក្លាយជាមហន្តរាយសម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិក ក៏ដូចជាតំបន់ផ្សេងទៀតនៃពិភពលោកដែរ។ ទន្ទឹមនោះ លោកបានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន ចាត់វិធានការសមស្រប និងជាក់ស្តែងចំពោះប្រទេសចិន។
លោក Wang ថ្លែងថា ក្រោមគោលនយោបាយ “ចិនតែមួយ” ទីក្រុងវ៉ាស៊ីនតោនអាចធ្វើកិច្ចការនេះ ដោយរក្សាការទទួលស្គាល់លើកមុនរបស់ខ្លួន តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ចិន។
លោក Wang Yi អះអាងថា ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ និងច្បាប់គោលនយោបាយតៃវ៉ាន់ឆ្នាំ២០២២ ដែលអនុម័តដោយសភាអាមេរិក គឺជារឿងមិនល្អទាល់តែសោះសម្រាប់ទំនាក់ទំនងរវាងចិន-អាមេរិក។
គួរបញ្ជាក់ថា ការអះអាងរបស់លោក Wang ធ្វើឡើងបន្ទាប់ពីសេចក្តីប្រកាសរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃអាទិត្យដែលថា កងកម្លាំងអាមេរិកនឹងការពារកោះតៃវ៉ាន់ ក្នុងករណីដែលចិនឈ្លានពាន។ ទីក្រុងប៉េកាំងបានសម្តែងការមិនសប្បាយចិត្តចំពោះសេចក្តីប្រកាសនេះ ដោយបញ្ជាក់ថា ខ្លួនសូមជំទាស់យ៉ាងដាច់អហង្ការ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ចិនព្រមានអាមេរិក ថា សង្គ្រាម ច្បាស់ជាផ្ទុះឡើង បើតៃវ៉ាន់ ប្រកាសឯករាជ្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


