ព័ត៌មានអន្ដរជាតិ
ចិនព្រមានអាមេរិក ថា សង្គ្រាម ច្បាស់ជាផ្ទុះឡើង បើតៃវ៉ាន់ ប្រកាសឯករាជ្យ
ទីក្រុងប៉េកាំង នឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការចាប់ផ្តើមសង្គ្រាម ប្រសិនបើកោះតៃវ៉ាន់ ប្រកាសឯករាជ្យ។ នេះបើតាមការព្រមានរបស់រដ្ឋមន្ត្រីការពារជាតិចិន ទៅកាន់សមភាគីអាមេរិក កាលពីថ្ងៃសុក្រទី១០ខែមិថុនា។

ការព្រមាននេះបានកើតឡើង អំឡុងពេលដែលលោក Wei Fenghe ជួបប្រជុំទល់មុខគ្នាជាលើកដំបូង ជាមួយរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin នៅខាងក្រៅកិច្ចប្រជុំកំពូលសន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី។
លោក Wei បានព្រមានលោក Austin ថា “ប្រសិនបើអ្នកណាម្នាក់ហ៊ានបំបែកកោះតៃវ៉ាន់ចេញពីប្រទេសចិន នោះកងទ័ពចិនប្រាកដជាមិនស្ទាក់ស្ទើរឡើយ ក្នុងការចាប់ផ្តើមសង្គ្រាម ទោះបីជាក្នុងតម្លៃណាក៏ដោយ”។

ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីចិន ក៏បានប្តេជ្ញាដែរថា ទីក្រុងប៉េកាំងនឹងកម្ទេចរាល់ផែនការ ឯករាជ្យភាពតៃវ៉ាន់ និងរក្សាការបង្រួបបង្រួមជាតិមាតុភូមិយ៉ាងម៉ឺងម៉ាត់។ លោកបានសង្កត់ធ្ងន់ថា តៃវ៉ាន់គឺជាតៃវ៉ាន់របស់ចិន។ ការប្រើតៃវ៉ាន់ដើម្បីទប់ស្កាត់ចិន នឹងមិនអាចឈ្នះបានឡើយ។
គួរបញ្ជាក់ថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន កំពុងកើនឡើងខ្លាំងជុំវិញបញ្ហាកោះតៃវ៉ាន់។ ទីក្រុងប៉េកាំង ចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាថា នឹងរឹបអូសយក នៅថ្ងៃណាមួយដោយប្រើកម្លាំងប្រសិនបើចាំបាច់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិន បញ្ជូន យន្តហោះ ចម្បាំង ៣០ គ្រឿង ចូល តំបន់ ការពារ ដែនអាកាស តៃវ៉ាន់
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


