ព័ត៌មានជាតិ
ក្មេងស្រីម្នាក់ស្លាប់ក្នុងហេតុការលិចទូកនៅព្រែកអង្គគោ
កុមារីម្នាក់បានស្លាប់ដោយលិចទូកបាត់ខ្លួនមួយយប់នៅបាតព្រែកអង្គគោ ចុងភូមិកំពង់ឪច្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ លុះព្រឹកឡើងទើបកម្លាំងរកឃើញចំណុចកើតហេតុ គឺមានព្រុំប្រទល់ជាប់ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។
លក្ខណៈបែបនេះ ទើបកម្លាំងសហការប៉ុស្តិ៍នគរបាលឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ និងប៉ុស្តិ៍នគរបាលឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានបើកកិច្ចប្រតិបត្តិការរួមគ្នាដើម្បីរកសាកសព និងម៉ូតូ ចំនួន៥គ្រឿង ដែលបានលិចបាត់នោះជូនក្រុមគ្រួសាររងគ្រោះទាំងនោះវិញ។

លោកវរៈសេនីត្រី ឯក សារិន នាយប៉ុស្តិ៍នគរបាលឃុំទន្លេបិទបានឲ្យដឹងថា កម្លាំងសហការបានចុះស្រាវជ្រាវរកក្មេងស្រីរងគ្រោះ តាំងពីល្ងាចថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចព្រែកអង្គគោ ស្ថិតនៅភូមិកំពង់ឪច្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាមនោះ។

មានករណីលិចទូកដរបណ្តាលឲ្យអ្នកដំំណើរឆ្លងដឈ្មោះម៉ាប់វិច្ឆិកា ភេទស្រី អាយុ ១២ឆ្នាំ នៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុក/ ខេត្តត្បូងឃ្មុំ លិចចូលក្នុងទឹកបាត់ មិនទាន់រកមនុស្សឃើញ ហើយនិងលិចម៉ូតូរបស់អ្នកដំណើរចំនួន៥គ្រឿងផងដែរ។ ហើយកម្លាំងប៉ុស្តិ័ទន្លេបិទ កម្លាំងប៉ុស្តិ៍ពង្រសហការនិងប្រជាពលរដ្ឋនាំគ្នាជួយរកក្មេងដែលលិចចូលក្នុងទឹកបាត់នោះ។
លុះព្រឹកឡើងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង៧ និង៣០នាទីកំលាំងប៉ុស្តិ៍ទន្លេបិទ កំលាំងប៉ុស្តិ័ពង្រសហការគ្នាជាមួយប្រជាពលរដ្ឋបានរកឃើញសពក្មេងស្រីនោះ និងជួយយកម៉ូតូចេញពីក្នុងទឹកមកអោយពលរដ្ឋវិញបានជាស្ថាពរ។

លោក ឯក សារិន មេប៉ុស្តិ៍នគរបាលឃុំទន្លេបិទបានឲ្យដឹងទៀតថា ចំពោះសាកសពក្មេងស្រីកម្លាំងបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយម៉ូតូចំនួន៥គ្រឿងកម្លាំងក៏បានប្រគល់ឲ្យម្ចាស់យកទៅប្រើប្រាស់វិញដែរ៕
អត្ថបទ៖សាន វិឡែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


