ព័ត៌មានអន្ដរជាតិ
Zelensky ថា ការកែនទ័ពរបស់លោក ពូទីន គឺ “ហៅមនុស្សឲ្យចូលផ្នូរ”
នៅក្នុងវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា “វាមិនមែនជារឿងចៃដន្យទេដែលការប្រកាសកែនទ័ពដោយលោក វ្ល៉ាឌីមៀរ ពូទីន ត្រូវបានហៅភ្លាមៗថាជា “ការកែនមនុស្សទៅចូលផ្នូរ” ដោយប្រទេសរុស្ស៊ីខ្លួនឯង ។

ដោយនិយាយជាភាសារុស្សី លោក Zelensky បានប្រាប់ថា “វាជាការប្រសើរសម្រាប់រុស្ស៊ីក្នុងការចុះចាញ់អ៊ុយក្រែនជាជាងត្រូវសម្លាប់ដោយការវាយប្រហារពីអាវុធរបស់អ៊ុយក្រែន ជាពិសេសវាជាការវាយប្រហារដោយយុត្តិធម៌បំផុត ដូចដែលអ៊ុយក្រែនការពារខ្លួននៅក្នុងសង្រ្គាមនេះ” ។
ទន្ទឹមនោះ លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថា ការកែនទ័ពបម្រុងមួយផ្នែករបស់រុស្ស៊ីបង្ហាញពីការដួលរលំនៃយោធារបស់លោក វ្ល៉ាឌីមៀរ ពូទីន ក្នុងប្រទេសអ៊ុយក្រែន ។

លោក Zelensky បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ៊ុយក្រែនបានគ្រប់គ្រងការផ្លាស់ប្តូរដំណើរនៃសង្រ្គាម ហើយវាក៏បង្ហាញឲ្យឃើញផងដែរថា យើងអាចឈ្នះ និងកំពុងឆ្ពោះទៅរកជ័យជម្នះ” ។
ជាចុងក្រោយលោកប្រធានាធិបតីបញ្ជាក់ថា “ការសម្រេចចិត្តរបស់រុស្ស៊ីលើការកែនទ័ពគឺជាការទទួលស្គាល់ដោយស្មោះត្រង់ថា កងទ័ពធម្មតារបស់ពួកគេដែលត្រូវបានរៀបចំអស់ជាច្រើនទសវត្សរ៍ដើម្បីកាន់កាប់ប្រទេសផ្សេងនោះ មិនបានសម្រេចនោះទេ ហើយកំពុងដួលរលំ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក Zelensky ថា ការកែនទ័ពរបស់លោក ពូទីន បង្ហាញពី “ការដួលរលំ” របស់ រុស្ស៊ី នៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


