ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសលទ្ធផលប្រជាមតិនៅ Donetsk និង Lugansk (មានវីដេអូ)
ប្រជាពលរដ្ឋភាគច្រើននៅសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk បានគាំទ្រគំនិតនៃការរួបរួមជាមួយរុស្ស៊ី។ នេះបើយោងតាមគណៈកម្មការរៀបចំការបោះឆ្នោតក្នុងតំបន់។

នៅ Donetsk, អ្នកបោះឆ្នោតជាង ៩៩% បានគាំទ្រគំនិតនៃការចូលរួមជាមួយប្រទេសរុស្ស៊ី រីឯការធ្វើប្រជាមតិនៅ Lugansk បានបង្ហាញលទ្ធផលស្រដៀងគ្នានេះ ដោយមានអ្នកបោះឆ្នោតជាង ៩៨% បានគាំទ្រការបង្រួបបង្រួម។
យោងតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា នៅក្នុងសាធារណរដ្ឋទាំងពីរ សន្លឹកឆ្នោតទាំងអស់ត្រូវបានរាប់រួចរាល់អស់ហើយ។

ប្រជាមតិ ត្រូវបានធ្វើឡើងនៅក្នុងសាធារណរដ្ឋទាំងពីរ ក៏ដូចជាក្នុងតំបន់ដែលគ្រប់គ្រងដោយទីក្រុងមូស្គូនៅអ៊ុយក្រែនគឺ Zaporozhye និង Kherson ផងដែរ នៅចន្លោះថ្ងៃទី ២៣ ដល់ ២៧ ខែកញ្ញា។ លទ្ធផលនៅ Zaporozhye បង្ហាញពីការគាំទ្រ ៩៣% ឲ្យចូលរួមជាមួយរុស្ស៊ី ខណៈនៅ Kherson គាំទ្រ ៨៧%។
តួលេខផ្លូវការបង្ហាញថា មានអ្នកចេញទៅបោះឆ្នោតជាង ៨០% នៅក្នុងសាធារណរដ្ឋទាំងពីរ ដែលបានបំបែកខ្លួនចេញពីទីក្រុងកៀវ ក្រោយរដ្ឋប្រហារ Maidan ឆ្នាំ២០១៤ និងក្រោយជម្លោះនៅភាគខាងកើតប្រទេសអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន និងអ្នកគាំទ្រលោកខាងលិច បានច្រានចោលការបោះឆ្នោតប្រជាមតិលើការចូលរូមជាមួយរុស្ស៊ីនេះ ថាជាការបោះឆ្នោតដ៏អាម៉ាស់ ហើយប្តេជ្ញាថានឹងមិនទទួលស្គាល់លទ្ធផលឡើយ។
ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានព្រមានថា ការបោះឆ្នោតប្រជាមតិរបស់រុស្ស៊ី នឹងធ្វើឲ្យលទ្ធភាពនៃកិច្ចចរចាជាមួយទីក្រុង មូស្គូ ឈានដល់ទីបញ្ចប់មិនអាចស្តារឡើងវិញបាន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ តំបន់អ៊ុយក្រែនចំនួន៤ ចាប់ផ្តើមធ្វើប្រជាមតិស្តីពីការចូលរួមជាមួយ រុស្ស៊ី ហើយ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


