សេចក្ដីជូនដំណឹង
ក្រសួងបរិស្ថាន រៀបចំការប្រកួតគំនូរ និងថតរូបជុំវិញការប្រែប្រួលអាកាសធាតុ
ក្រសួងបរិស្ថានកាលពីថ្ងៃចន្ទ បានប្រកាសក្នុងគេហទំព័រផ្លូវការរបស់ខ្លួនថា នឹងរៀបចំការប្រកួតគូរគំនូរ និងថតរូបសម្រាប់កុមារ និងយុវជន ក្រោមប្រធានបទការប្រែប្រួលអាកាសធាតុ។ ក្រសួងបរិស្ថានសហការជាមួយកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ នឹងរៀបចំការប្រកួតនេះសម្រាប់កុមារមានអាយុចាប់ពី ០៨ឆ្នាំ ដល់១៧ឆ្នាំ និងសម្រាប់យុវជនមានអាយុពី ០៨ឆ្នាំ ដល់៣៥ឆ្នាំ។

ការប្រកួតនេះ មានគោលបំណងលើកកម្ពស់ពីការយល់ដឹង និងការឆ្លើយតបរបស់សាធារណជនទាំងអស់ ជុំវិញការប្រែប្រួលអាកាសធាតុ និងការចូលរួមទប់ស្កាត់បំរែបំរួលអាកាសធាតុ ពីសំណាក់ប្រជាជនគ្រប់រូប ដើម្បីឲ្យកម្ពុជាឆ្ពោះទៅរកការបញ្ចេញឧស្ម័នកាបូនតិចតាមរយៈការប្រកួតមួយនេះ។ ចំពោះការទទួលផ្ទាំងគំនូរ និងរូបភាព នឹងចាប់ផ្តើមបើកទទួល ចាប់ពីថ្ងៃប្រកាសដំណឹងនេះ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

ចំពោះការដាក់ពាក្យ និងព័ត៌មានលំអិតវិញ ត្រូវបំពេញតាមពាក្យស្នើសុំតាមតំណភ្ជាប់របស់ក្រសួងបរិស្ថាន ឬ ស្កេន QR Code ក្នុងរូបភាពខាងលើ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


