ជីវិតកម្សាន្ដ
Chompoo Araya ត្រឡប់មកដើរម៉ូដវិញ រឹតតែលេចធ្លោលើសមុន
កំពូលតារាលំដាប់ A ប្រទេសថៃ Chompoo Araya បានវិលត្រឡប់មកដើរម៉ូដវិញ ទោះបីខាកខានជាង ៣ឆ្នាំមែនពិត ប៉ុន្តែបង្ហាញខ្លួនម្ដងទៀត នាងនៅតែស៊ីវិល័យ និងទាក់ទាញមហាជនជាខ្លាំង ជាពិសេសអ្នកស្នេហាវិស័យ Fashion។

អ្នកម៉ាក់ហាយសូរ Chompoo Araya នាពេលថ្មីៗនេះបានចូលរួមកម្មវិធី Paris Fashion Week នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយនាងជាម៉ូដែលនៃម៉ាកយីហោល្បីៗជាច្រើន។ កំលុងពេលបង្ហាញមុខនៅឆាកអន្តរជាតិ Chompoo ទទួលបានការសរសើរលាន់តែម្ដង ព្រោះថាសមត្ថភាពដើរម៉ូដរបស់តារាស្រីរូបនេះ ពិតជាមិនធ្វើមហាជនខកបំណងឡើយ។

ស្ថិតក្នុងម៉ូដសម្លៀកបំពាក់អំបោះម៉ាក BALENCIAGA Haute Couture ស្បែកជើងកែងខ្ពស់ វ៉ែនតាខ្មៅ កាបូបដៃ និងគ្រឿងអលង្ការម៉ាក BVLGARI រឹតតែបន្ថែមសម្រស់ដល់ Chompoo ឱ្យកាន់តែឆើតឆាយ និងលេចធ្លោទ្វេដង។ មិនតែប៉ុណ្ណោះ ទស្សនិកចាប់អារម្មណ៍ឃើញថា Chompoo នៅតែក្មេង ត្បិតតែកូនបីហើយក្ដី ប៉ុន្តែសម្រស់ដូចពេលនាងនៅលីវអ៊ីចឹង៕











ប្រែសម្រួល៖ សន្យា
ចុចអាន៖ ផុតពី Naphat ពេលនេះ Baifern ត្រូវមហាជនសង្ស័យសាងស្នេហ៍ជាមួយកីឡាករម្នាក់

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន