KPT+
សុជីវធម៌ពេលនិយាយទូរសព្ទនៅតែជាផ្នែកសំខាន់នៃ SOFT SKILL
សីលធម៌ត្រូវបានគេឲ្យតម្លៃមកពីគ្រប់សកម្មភាព សូម្បីតែការទំនាក់ទំនងគ្នាតាមទូរសព្ទក៏ដោយ ព្រោះបង្ហាញថាយើងជាមនុស្សយល់កាលៈទេសៈ និងមានសុជីវធម៌ជាមួយដៃគូសន្ទនា។
ក្លាយជាមនុស្សមានសុជីវធម៌ល្អ នៅពេលទទួលទូរសព្ទ យើងត្រូវការជំនាញមួយចំនួនដូចខាងក្រោមនេះ៖
កុំទុកឲ្យអ្នកទូរសព្ទចូលរង់ចាំយូរពេក
អ្នកហៅទូរសព្ទចូលមកមុន មិនថាក្នុងន័យការងារ ឬសួរសុខទុក្ខទេ សុទ្ធតែចាត់យើងជាមនុស្សសំខាន់មានអ្វីជជែកជាមួយមិនខាន ដូច្នេះកុំទុកទូរសព្ទឲ្យរោទ៍យូរពេក។ ខណៈកំពុងជជែក គួរឆ្លើយ “បាទ/ចា៎ ឬ ខ្ញុំយល់ហើយ ឬខ្ញុំកំពុងស្តាប់” ជាដើមទៅកាន់ពួកគេ ទោះបីឆ្លើយខ្លីៗក៏ដោយ ប៉ុន្តែបង្ហាញឲ្យគូសន្ទនាម្ខាងទៀតយល់ថាយើងកំពុងស្តាប់ពួកគេ និងយល់ពីអ្វីដែលពួកគេកំពុងនិយាយ។
ប្រើសំឡេងសមរម្យ

សំឡេងបញ្ជាក់ពីអារម្មណ៍របស់ម្ចាស់។ បើនិយាយទូរសព្ទដោយប្រើសំឡេងតិចពេក ដៃគូច្បាស់ជាស្ដាប់មិនបាន មិនយល់សាច់ការឡើយ។ ប៉ុន្តែបើប្រើធ្ងន់ខ្លាំងៗពេក នឹងធ្វើឲ្យគេភ័យពុំខាន។ ការប្រើសំឡេងឲ្យបានសមរម្យមិនតិចមិនខ្លាំង បង្កឲ្យការសន្ទនាសរលូនទៅល្អ។
យកចិត្តដាក់ស្តាប់ មិនបង្កសំឡេងរំខាន
កុំគិតថា ជជែកគ្នាតាមទូរសព្ទ គេមិនអាចឃើញមុខ ដូច្នេះយើងសម្ដែងកាយវិការមិនចេញចិត្តបង្កឲ្យមានសំឡេងរំខាន ហើយយល់ថា គេមិនដឹងអីនោះ។ នៅពេលយើងមានកាយវិការបែបណា សំឡេងដែលនិយាយទៅក៏អាចឲ្យគេស្មានដឹងបាន ដូច្នេះគួរតែធ្វើជាអ្នកស្តាប់ដ៏ល្អ ធ្វើខ្លួនឲ្យបានសមរម្យ និងញញឹមញញែម ដើម្បីដៃគូទទួលអារម្មណ៍ពេញចិត្តពេញថ្លើម។
កុំបរិភោគអាហារឬផឹកអ្វីពេលទទួលទូរសព្ទ
នៅពេលទទួលទូរសព្ទ មិនគួរទំពារអាហារឬផឹកអ្វីនោះទេ ព្រោះបង្កសំឡេងរំខាន និងសបញ្ជាក់ថា ម្ចាស់របស់វាគ្មានការយកចិត្តទុកដាក់ ព្រមទាំងមិនឲ្យតម្លៃជាមួយអ្នកម្ខាងទៀត។
មានសៀវភៅនិងប៊ិចសម្រាប់ត្រៀម

នៅពេលមានគេទូរសព្ទចូលមក យើងគួរតែត្រៀមសៀវភៅ និងប៊ិច ដើម្បីកត់លេខទូរសព្ទ កត់លេខកូដអ្វីមួយ ឬអាសយដ្ឋានជាដើម។ ខណៈដែលយើងមិនបានត្រៀម លុះពេលត្រូវការក៏ស្រវេស្រវារកមិនទាន់ នាំឲ្យខាតពេល និងរំខានដៃគូ។
កុំដាក់ទូរសព្ទចុះភ្លាមៗ

ចំពោះការហៅទូរសព្ទចូលណាមួយ ដែលនិយាយទៅហាក់មិនស្របគ្នា ឬមាននរណាម្នាក់ចង់រំខានយើងក្ដី សុជីវធម៌ល្អគួររកវិធីសាស្ត្រដបិសេធឬលាគេឲ្យបានត្រឹមត្រូវ។ ទង្វើបិទទូរសព្ទភ្លាមៗ ធ្វើឲ្យុដៃគូម្ខាងទៀតមានអារម្មណ៍មិនល្អ និងអាចមាក់ងាយយើងថា មិនមានការគោរពចំពោះអ្នកដទៃ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Howto Wiki

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ