សក់ដុះ​ក្រាស់ពេញដៃឡើងវិញ​ ត្រឹម២សប្តាហ៍​ដោយ​វិធីនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

សក់ដុះ​ក្រាស់ពេញដៃឡើងវិញ​ ត្រឹម២សប្តាហ៍​ដោយ​វិធីនេះ

Published

on

ស៊ុតនិងខ្ទឹម ដែលអាចរកបានយ៉ាងងាយស្រួល គឺ​អាច​ជា​ដំណោះស្រាយ​ដែល​មាន​តំលៃ​ថោក​និង​ដ៏​អស្ចារ្យ​ចំពោះ​បញ្ហា​ទាំងអស់​ដែល​ទាក់ទង​នឹង​សក់។ គុណសម្បត្តិ​ខ្លះ​នៃ​ស៊ុត​លើ​សក់​អាច​ជា៖

គាំទ្រ​ដល់​ការ​លូតលាស់​សក់
ស៊ុត​ផ្នែកស មាន​ប្រូតេអ៊ីនច្រើន​ដែល​មាន​តួនាទី​ជា​អាហារ​បំប៉ន​សម្រាប់​សក់​ជំរុញ​ការ​លូតលាស់​កំណើន​សក់​ថ្មី​ដែល​មាន​សុខភាព​ល្អ ជួយ​រឹតត្បិត​ការ​ជ្រុះ មាន​ជាតិ​ប្រូតេអ៊ីន​ជួយ​ធ្វើ​ឲ្យ​ឫស​សក់​កាន់​តែ​រឹងមាំ រំញោច​ស្បែក​ក្បាល​ពង្រឹង​ឫស​សក់​មិន​បែកនិងជ្រុះទៀតទេ។

សក់​មនុស្ស​យើង​ត្រូវ​បានលូតលាស់ឡើងដោយសារជាំតិប្រូតេអ៊ីនភាគច្រើន។ ប្រូតេអ៊ីន​ដែល​មាន​នៅ​ក្នុង​ស៊ុត​ជួយ​បង្កើត​និងស្តាររចនាសម្ព័ន្ធសក់ខូច ធ្វើ​ឲ្យ​កាន់តែក្រាស់លែងផុយ លែង​ស្រួយ

អ្នកណាដែលមានសក់ស្តើងនិង​គ្មានទម្ងន់​ មើលទៅ​មិនរលាស់ដូចមាន​ជីវិត​ជីវ៉ានឹង​គេ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ជាពិសេសពីការប្រើប្រាស់ស៊ុតក្នុងវិធីខាងក្រោម៖

១ ផ្នែក​នៃ​ស៊ុត

ពណ៌ស​នៃ​ស៊ុត​អាច​សមនឹងសក់ដែលមានខ្លាញ់ច្រើន ខណៈពេលដែលផ្នែក​ក្រហម​អាច​មាន​អត្ថប្រយោជន៍​សម្រាប់សក់ស្ងួត។ ទោះជាយ៉ាងណាក៏ដោយការ​លាបពង​មាន់ទាំងមូលអាច​ឲ្យ​សក់​យើង​ទាញបាន​អត្ថប្រយោជន៍ភ្លោះ ទាំងផ្នែកពណ៌លឿងនិងស។

ស៊ុតស​មានផ្ទុកនូវកម្រិតប្រូតេអ៊ីនខ្ពស់បំផុតរួមជាមួយសារធាតុរ៉ែផ្សេងៗ​ទៀតដូចជា​នីណូលីន ប៉ូតាស្យូម ម៉ាញេស្យូម សូដ្យូមដែល​សារធាតុចិញ្ចឹម​ទាំងអស់​នេះ​ជួយ​ក្នុង​ការ​ជំរុញ​កំណើន​សក់។ អត្ថប្រយោជន៍​នៃ​ស៊ុតពណ៌ស លើសក់អាចរាប់បញ្ចូល​ទាំងបទប្បញ្ញត្តិនៃ​ការ​ផលិតប្រេង​លើស​មុន​ចិញ្ចឹម​សសៃសក់​ឲ្យ​ធំ  ស្រដៀងគ្នានេះដែរ​អត្ថប្រយោជន៍​នៃ​ស៊ុតពណ៌លឿង​រួមមាន​អាស៊ីតហ្វូលិក និងវីតាមីនប៊ី ដែលជា​ធាតុផ្សំ​ត្រជាក់​ដ៏​ល្អ​សម្រាប់​សក់​ស្តើង។ ដោយសារ​ការ​ប្រើប្រាស់​ស៊ុត​ទាំងមូល​មាន​សារៈប្រយោជន៍​ចូរ​មាន​ស៊ុត​មួយមក ដើម្បី​លាយ​វា​ជាមួយ​ធម្មជាតិផ្សេងទៀត។

២ នីតិ​វិធីលាយ

ចាក់ប្រេងអូលីវ និងស៊ុតទាំងមូលវាយចូលគ្នា នៅក្នុងចាន​មួយរហូតដល់បញ្ចូលគ្នា​ឲ្យ​បានត្រឹមត្រូវ កិនយកទឹក​ខ្ទឹម​ក្រហមមួយមើមធំ មកលាយទៀត ។ អាច​បន្ថែម ថ្នាំអូមេហ្គា៣មួយគ្រាប់ឬពីរ មកលាយ​ចូលគ្នា ទៀត ។​ តមក លាប​ល្បាយ​លើសក់​ឲ្យ​សព្វ និង​រាបស្មើសក់ដល់ស្បែកក្បាល។
ទុក​ផ្អាប់ចោល ដោយគ្រប​ក្រណាត់ផ្អាប់សក់។ បន្ទាប់ពី 30 នាទីលាងសក់ប្រើទឹក​ត្រជាក់​ជំនួស​ទឹក​ក្តៅ។ហើយ​នឹង​ប្រហែល​ជា​ពិបាក​ក្នុង​ការ​កម្ចាត់​ក្លិន​ស៊ុត​ចេញ តែ​ធានា​ថា​សក់​នឹង​រលាស់​ស្អាត​ប្រសិន​ធ្វើបាន៦​ដង​ក្នុង​ពេល​២សប្តាហ៍ជាប់ៗគ្នា សក់​នឹង​ក្រាស់​ក្ដាប់​ពេញ​ដៃ​។

ហេតុអ្វី​ល្បាយ​នេះ​ដំណើរការ?

ការផ្អាប់ពងមាន់លើសក់ មិនត្រឹមតែធ្វើ​ឲ្យ​សក់មានសុខភាពល្អប៉ុណ្ណោះ ថែម​ទាំង​ជួយ​ក្នុង​ការ​ក្សាតុល្យភាព​ប្រេង​របស់​ស្បែក​ក្បាលផងដែរ។ ស៊ុត​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដល់ឫសសក់​និង​សក់​ដែល​អាច​ធ្វើ​ឲ្យ​ប្រសើរឡើងនូវវាយនភាពសក់ សម្រួលដល់ការលូតលាស់ សុខភាពល្អ បញ្ចៀស​ការ​ស្ងួត​សក់ដោយ​ពន្លឺថ្ងៃឬ ម៉ាស៊ីនត្រជាក់៕

ប្រែសម្រួល ៖ សុភា

ចុចអាន៖មិនបាច់​ចាយ​លុយ​​​ច្រើន​លើ​ផលិតផល សាក​វិធីធ្វើឲ្យសក់ដុះលឿន តាមបែបធម្មជាតិ​ក៏​អាច​ធ្វើ​បាន

ចុចអាន៖វិធី​រក្សា​បន្លែ​​ផ្លែឈើ​ឲ្យ​នៅ​ស្រស់​បាន​យូរ​ និង​ជួយ​សន្សំ​សំចៃ​ប្រាក់​មិន​ទិញ​ច្រើន​ដង

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ1 hour ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ2 hours ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ2 hours ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ4 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ4 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services