ព័ត៌មានជាតិ
សាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា បង្ហាញពីសុជីវធម៌៦ចំណុច ដែលមនុស្សគួរមាន
សាស្ត្រាចារ្យប្រវត្តិសាស្ត្រល្បីឈ្មោះនៅកម្ពុជា លោក សំបូរ មាណ្ណារ៉ា បានលើកឡើង ៦ចំណុចពីសុជីវធម៌របស់មនុស្សដែលគួរមាន គួបផ្សំនឹងសីលធម៌រស់នៅប្រចាំថ្ងៃ។ បើតាមលោកសាស្រ្តាចារ្យ នៅពេលមានសុជីវធម៌ទាំង៦ចំណុចនេះ នឹងធ្វើឲ្យក្លាយជាមនុស្សល្អ រស់នៅក្នុងផ្លូវត្រូវ និងប្រកបដោយភាពថ្លៃថ្នូរ។

សុជីវធម៌ទាំង ៦ចំណុច គឺទី១ ត្រូវដឹងខ្លួនឯងឱ្យច្បាស់ថា ទង្វើដែលអ្នកបានធ្វើចេញមកនោះ គឺជារឿងខុស ឬ ត្រូវ? ចំណុចទី២ ត្រូវដឹងពីឋានៈរបស់ខ្លួនឱ្យបានច្បាស់ ថាខ្លួនអ្នកជានរណា ហើយកន្លែងដែលអ្នកទៅនោះ មាននរណាខ្លះនៅជាមួយ? ដើម្បីរៀបចំឥរិយាបថឱ្យបានត្រឹមត្រូវក្នុងការប្រាស្រ័យទាក់ទងគ្នា។ ទី៣ ត្រូវដឹងពីតម្លៃ សមត្ថភាព និងធនធានរបស់ខ្លួនឯងឱ្យបានច្បាស់លាស់ ត្រូវមានសុជីវធម៌ កុំអួតអាងហួសហេតុ ពោល គឺធ្វើអ្វីត្រូវប៉ាន់ប្រមាណពីការចាយវាយរបស់ខ្លួនឯង។

រីឯទី៤ គឺត្រូវដឹងកាល មានន័យថា ពេលវេលាហ្នឹង តើមនុស្សគ្រប់រូបត្រូវធ្វើអ្វី? ដូចជាការហៅទូរស័ព្ទជាដើម តើពេលវេលាដែលគេសម្រាក អ្នកគួរហៅទូរស័ព្ទទៅគេទេ ប្រសិនជារឿងនោះមិនចាំបាច់? នេះ គឺជាសុជីវធម៌ចាំបាច់មួយ។ ទី៥ ត្រូវដឹងទីតាំង ត្រង់ចំណុចនេះ មនុស្សគ្រប់រូបត្រូវដឹងពីទីកន្លែងដែលខ្លួនកំពុងតែនៅ និងរៀបចំឥរិយាបថ តួនាទីបែបណាស្របតាមតម្រូវការទីតាំងនោះ។ ទី៦ ចុងក្រោយ គឺស្គាល់ពីមនុស្សនៅជុំវិញខ្លួនថា គេជាមនុស្សបែបណា ស្ថិតក្នុងឋានៈមួយណា ដើម្បីងាយស្រួលរៀបចំការនិយាយស្តី និងការគោរពឱនលំទោនផ្តល់តម្លៃដល់បុគ្គលដែលមានឋានៈខ្ពស់ជាង។ គុណធម៌ និងសុជីវធម៌ ពិតជាសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗគួរមាននៅក្នុងជីវិតរបស់ពួកគេ។ នេះបើតាមការលើកឡើងរបស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា។
ជាមួយគ្នានេះ សាស្ត្រាចារ្យប្រវត្តិសាស្រ្តដ៏ល្បីរូបនេះ បានសង្កេតឃើញថា យុវវ័យនាសម័យនេះ មានតិចបំផុតដែលស្គាល់ពីសីលធម៌ និងយល់ពីអត្ថន័យរបស់សីលធម៌បានត្រឹមត្រូវ។ ដូច្នេះ លោកសំណូមពរទៅមនុស្សគ្រប់រូបគួរឈ្វេងយល់ពីសីលធម៌ គុណធម៌ និងសុជីវធម៌បន្ថែមទៀត ដើម្បីភាពល្អប្រសើររបស់បុគ្គល គ្រួសារ និងសង្គមជាតិ៕
ដោយ៖ អុន ស្រីមាន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


