Connect with us

សេដ្ឋកិច្ច

សមាគមកាត់ដេរ ឡាវ គ្រោងជំរុញការផលិត និងលក់ផលិតផលក្នុងស្រុក ជំនួសការនាំចូល

បានផុស

នៅ

សមាគមឧស្សាហកម្មកាត់ដេរឡាវ (ALGI) សង្ឃឹមថា ឆាប់ៗខាងមុខនេះរាល់ភូមិនីមួយក្នុងប្រទេសឡាវ យ៉ាងតិចណាស់ក៏មានកន្លែងផ្គត់ផ្គង់សម្លៀកបំពាក់ដែលជាផលិតផលក្នុងស្រុកមួយដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសមាគមលោក Xaybandith Raspone និយាយថា ការបង្កើតឲ្យមានការផ្គត់ផ្គង់សម្លៀកបំពាក់ដែលជាផលិតផលក្នុងស្រុកនេះ ក្នុងគោលបំណងដើម្បីកាត់បន្ថយការនាំចូល និងជាការគ្រប់គ្រងអតិផរណាក្នុងប្រទេសផងដែរ ហើយវាក៏ជាផ្នែកមួយក្នុងការទប់ស្កាត់ការចាយវាយលុយបរទេសក្នុងការនាំចូលទំនិញខុសច្បាប់ និងមានតម្លៃថ្លៃផងដែរ ។

នាពេលបច្ចុប្បន្ន សមាគមន៍ឧស្សាហកម្មកាត់ដេរឡាវ មានសមាជិកទាំងអស់ចំនួន  ៧៧ រោងចក្រ ដោយក្នុងនោះ រោងចក្រចំនួន ៥០ ផ្តោតសំខាន់លើផលិតផលក្នុងការនាំចេញ ហើយ ២៧ រោងចក្រទៀត ផលិតសម្លៀកបំពាក់សម្រាប់តម្រូវការក្នុងស្រុក ។

គួរបញ្ជាក់ថា  ក្នុងមួយឆ្នាំៗ ឡាវនាំចេញទំនិញរបស់ខ្លួនក្នុងទំហំទឹកប្រាក់ប្រមាណ ២០០ លានដុល្លារ ទៅកាន់ទៅផ្សារ ដោយទំនិញទាំងនោះ ៨០ ភាគរយ គឹឈ្ពោះទៅកាន់ទីផ្សារអ៊ឺរ៉ុប, ៩ ភាគរយ ទៅកាន់ជប៉ុន, ៤ ភាគរយ ទៅកាន់អាមេរិក និង ២ ភាគរយទៀតទៅកាន់កាណាដា ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Laotian Times

ចុចអាន ៖ ទិន្នន័យថ្មីប្រាក់ខែគ្រូបង្រៀនថ្នាក់បឋមក្នុងប្រទេសទាំង ១០ នៅអាស៊ាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម