សុខភាព
៨ យ៉ាងពីការផឹកកាហ្វេ បានទាំងអត្ថប្រយោជន៍ និងមិនប៉ះពាល់ដល់រាងកាយ
ជាតិកាហ្វេអ៊ីន នៅក្នុងកាហ្វេមានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ជាការពិតណាស់ ការផឹកកាហ្វេច្រើនពេក អាចរំខានដំណេកនៅពេលយប់ ទាំងនេះរួមមាន “ការញៀនជាតិកាហ្វេអ៊ីន” ដែលអាចបណ្តាលឲ្យអ្នកឈឺក្បាល ញ័រដៃ និងផលប៉ះពាល់ផ្សេងទៀត។

ប៉ុន្តែការផឹកកាហ្វេក្នុងបរិមាណត្រឹមត្រូវ អាចអនុញ្ញាតឲ្យរាងកាយទាញយកអត្ថប្រយោជន៍ពេញលេញពីវា។ សម្រាប់អ្នកដែលចូលចិត្តកាហ្វេ ដែលត្រូវការផឹកកាហ្វេជាប្រចាំ តោះមើលវិធីមួយចំនួនដែលយើងអាចផឹកកាហ្វេ ដោយមិនមានអារម្មណ៍ថាខុស។
១ យកចិត្តទុកដាក់ចំពោះខ្លួនឯង បន្ទាប់ពីផឹកកាហ្វេ
ប្រសិនបើយើងដឹងពីរោគសញ្ញា និងដែនកំណត់ផ្ទាល់ខ្លួន ថាតើយើងអាចផឹកកាហ្វេបានប៉ុន្មានពែង ដោយមិនមានអារម្មណ៍ថា ឥទ្ធិពលនៃជាតិកាហ្វេអ៊ីនច្រើនពេក ដែលបណ្តាលឲ្យញ័របេះដូង ឬគេងមិនលក់? មនុស្សម្នាក់ៗមានបរិមាណជាតិកាហ្វេអ៊ីនខុសៗគ្នា ដែលរាងកាយអាចទ្រាំទ្របាន រួមទាំងប្រភេទកាហ្វេ អាំងតង់ស៊ីតេ និងពន្លឺនៃកាហ្វេ។
២ ជ្រើសរើសកាហ្វេខ្មៅដោយគ្មានជាតិស្ករ
ភាគច្រើននៃអ្នកដែលផឹកកាហ្វេបានឡើងទម្ងន់។ នេះអាចបណ្ដាលមកពីជាតិស្ករដែលមកជាមួយនឹងកាហ្វេបន្ថែម។ បើអ្នកញៀនកាហ្វេហើយពិតជាចង់ទាញយកប្រយោជន៍ពីជាតិកាហ្វេអ៊ីន គួរជ្រើសរើសកាហ្វេខ្មៅ ដើម្បីទទួលបានរសជាតិ និងអត្ថប្រយោជន៍នៃកាហ្វេសុទ្ធ។
៣ កុំផឹកកាហ្វេរហូតដល់វារំខានដល់ដំណេក
បញ្ហាធំមួយទៀតសម្រាប់អ្នកចូលចិត្តកាហ្វេ គឺផឹកកាហ្វេក្នុងបរិមាណ ឬពេលវេលាមិនសមរម្យ ដូចជានៅពេលល្ងាច ដែលបណ្តាលឲ្យឥទ្ធិពលនៃជាតិកាហ្វេអ៊ីនរំខានដល់ដំណេក។ ដូច្នេះគួរឈប់ផឹកកាហ្វេក្រោយម៉ោង៤-៦ល្ងាចតទៅ ។
៤ កុំផឹកកាហ្វេពេលពោះទទេ
មិត្តអ្នកអានជាច្រើនប្រហែលជាបានកត់សម្គាល់ឃើញថា កាហ្វេតែងតែត្រូវបានផ្គូផ្គងជាមួយអាហារផ្សេងទៀតដូចជា ខូឃី នំដូណាត់ នំបុ័ង នំសាំងវិច ជាដើម។ នៅពេលអាហារពេលព្រឹក អាចពន្លឿនការបញ្ចេញអាស៊ីដរំលាយអាហារនៅក្នុងក្រពះ។ ដូច្នេះបើផឹកកាហ្វេជាមួយអាហារពេលព្រឹក អាចជួយការពារបញ្ហានេះបាន។
៥ កុំផឹកកាហ្វេរាល់យប់
មនុស្សជាច្រើនជ្រើសរើសផឹកកាហ្វេរាល់ពេលដែលពួកគេត្រូវអានសៀវភៅ ឬធ្វើការនៅពេលយប់ ដើម្បីកុំឲ្យងងុយគេង។ ទោះបីជាឥទ្ធិពលនៃជាតិកាហ្វេអ៊ីនអាចធ្វើឲ្យខួរក្បាលរបស់អ្នកភ្ញាក់ជាបណ្ដោះអាសន្នក៏ដោយ ប៉ុន្តែក៏មិនគួរផឹកពេលយប់ដែរ ដោយសារតែខួរក្បាលនៅតែត្រូវការការសម្រាកក្នុងអំឡុងពេលនេះ។
៦ ត្រូវទទួលទានអាហារកាល់ស្យូម
ប្រសិនបើអ្នកផឹកកាហ្វេជាទៀងទាត់ ត្រូវញ៉ាំអាហារសម្បូរជាតិកាល់ស្យូម ដូចជាទឹកដោះគោ ទឹកដោះគោជូរ ត្រីតូចៗ ខាត់ណា ប្រូខូលី ដើម្បីជំនួសកាល់ស្យូមដែលបាត់បង់ក្នុងទឹកនោម និងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង ឬអាចត្រូវបានកែប្រែដោយការឆុងកាហ្វេជាមួយទឹកដោះគោជំនួសឲ្យក្រែម។

៧ ញ៉ាំផ្លែឈើ និងបន្លែឲ្យបានច្រើន
ដោយសារតែនៅក្នុងដំណើរការនៃការកិនគ្រាប់កាហ្វេ សារធាតុរ៉ាឌីកាល់សេរីត្រូវបានបង្កើតឡើង វីតាមីន C, E និង beta-carotene នៅក្នុងបន្លែ និងផ្លែឈើដូចជា ប៉េងប៉ោះ ការ៉ុត បន្លែស្លឹកបៃតង ត្របែក ក្រូចឃ្វិច ជាដើម នឹងជួយកម្ចាត់រ៉ាឌីកាល់សេរីក្នុងរាងកាយ។
៨ ផឹកទឹកឲ្យបានច្រើន
ផឹកទឹកស្អាតឲ្យបានច្រើន ដើម្បីទូទាត់សងសម្រាប់ការបាត់បង់ទឹកពីឥទ្ធិពល diuretic នៃជាតិកាហ្វេអ៊ីន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កាហ្វេ និង តែបៃតង មួយណាមានជាតិកាហ្វេអ៊ីនតិច ហើយល្អដល់សុខភាព?
ចុចអាន៖កាហ្វេស្វាងងងុយមែន តែបើផឹកច្រើនពេក នឹងជួបជំងឺ ៥ មុខនេះ រហូតដល់ស្លាប់បាន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


