សុខភាព
កាហ្វេ និង តែបៃតង មួយណាមានជាតិកាហ្វេអ៊ីនតិច ហើយល្អដល់សុខភាព?
មកដល់ពេលនេះ រវាងកាហ្វេនិងតែបៃងតង គ្រប់គ្នាមិនទាន់ច្បាស់ថាមួយណាមានសារធាតុកាហ្វេអ៊ីនតិច ដើម្បីជួយឲ្យសុខភាពល្អ ខណៈផឹកនៅពេលព្រឹកនិងពេលពោះទទេឡើយ។

ប្រសិនបើអ្នកក្រឡេកមើលបរិមាណជាតិកាហ្វេអ៊ីនក្នុងកាហ្វេ និងតែបៃតង កាហ្វេមានជាតិកាហ្វេអ៊ីន ៣ ដងនៃតែបៃតង។ កាហ្វេ ២៤០ មិល្លីក្រាម មានផ្ទុកជាតិកាហ្វេអ៊ីនប្រហែល ៩៦មិល្លីក្រាមម ខណៈដែលតែបៃតង ៩៦ មិល្លីក្រាមមានជាតិកាហ្វេអ៊ីនប្រហែល ២៩ មិល្លីក្រាម។
ត្បិតថាការទទួលទានជាតិកាហ្វេអ៊ីនប្រចាំថ្ងៃល្អ តែក៏មិនគួរលើសពី ៤០០ មិល្លីក្រាមក្នុងមួយថ្ងៃសម្រាប់មនុស្សពេញវ័យ ១០០ មិល្លីក្រាម សម្រាប់ក្មេងជំទង់ និង ២.៥ មិល្លីក្រាមសម្រាប់កុមារ។ នោះមានន័យថា ប្រសិនបើអ្នកចង់ផឹកកាហ្វេ មិនគួរផឹកលើសពី ៤កែវក្នុងមួយថ្ងៃឡើយ ខណៈដែលយើងអាចផឹកតែបៃតងបានដល់ទៅ១៣កែវ (ប៉ុន្តែក៏មិនគួរផឹកច្រើននោះទេ។ ) មួយវិញទៀត ការពិតដែលថាកាហ្វេមានជាតិកាហ្វេអ៊ីនខ្លាំងជាងការផឹកកាហ្វេ អាចធ្វើឲ្យរាងកាយរបស់យើងមានការប្រុងប្រយ័ត្នខ្លាំង ក្នុងពេលផឹកពោះទទេ។ ប៉ុន្តែការផឹកតែបៃតង ប្រសិនបើអ្នកញ៉ាំបន្តិចម្តងៗ ពេញមួយថ្ងៃ។ វានឹងជួយឲ្យរាងកាយរបស់អ្នក មិនងងុយដូចគ្នា។
អត្ថប្រយោជន៍នៃជាតិកាហ្វេអ៊ីន
បង្កើនថាមពលជំរុញរាងកាយ
កាត់បន្ថយភាពអស់កម្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត
បង្កើនសមត្ថភាពធ្វើការសម្រេចចិត្ត ឬឆ្លើយតបទៅនឹងអ្វីៗកាន់តែលឿន
បង្កើនសមត្ថភាព ដុតថាមពលកំឡុងពេលហាត់ប្រាណ។
ពង្រឹងសមត្ថភាពចងចាំ និងធ្វើឲ្យអារម្មណ៍របស់អ្នកប្រសើរឡើង
អត្ថប្រយោជន៍ និងគ្រោះថ្នាក់នៃកាហ្វេ និងតែបៃតង ទាំងកាហ្វេ និងតែបៃតង មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលកាត់បន្ថយហានិភ័យនៃជំងឺមហារីក វាក៏រួមចំណែកដល់ការសម្រកទម្ងន់ផងដែរ។ ហើយសារធាតុ L-Theanine ក្នុងតែបៃតង ក៏ជួយសម្រួលដល់ខួរក្បាល អាចកាត់បន្ថយភាពតានតឹងបានមួយកម្រិតផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ការផឹកកាហ្វេឬតែបៃតង ជាពិសេសការផឹកកាហ្វេ ឬតែបៃតងដែលមានក្រែម ស្ករ ស៊ីរ៉ូ ឬសារធាតុផ្អែមផ្សេងៗ អាចបង្កើនហានិភ័យនៃការធាត់ ជំងឺសរសៃឈាមបេះដូង ខ្លាញ់ក្នុងឈាម ឬជំងឺទឹកនោមផ្អែមប្រភេទទី ២ រួមទាំងការផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនច្រើនពេក ក៏អាចបណ្តាលឲ្យមានស្ថានភាព “ញៀនជាតិកាហ្វេអ៊ីន” ដែលប្រសិនបើអ្នកមិនផឹកវា វានឹងបណ្តាលឲ្យមានរោគសញ្ញាមិនធម្មតាដូចជា ឈឺក្បាល ឆាប់ខឹង និងខកចិត្ត។ ទៅជាជំងឺធ្លាក់ទឹកចិត្ត ខ្វះការផ្តោតអារម្មណ៍ និងការគេងមិនលក់ជាដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖និយមផឹកកាហ្វេ តិចអត់ដឹងថា មានប៉ុន្មានប្រភេទ ?
ចុចអាន៖ភេសជ្ជៈសុខភាពទាំង ៥ សក្ដិសមបំផុតសម្រាប់ទទួលទាននៅរដូវក្ដៅនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


