សុខភាព
កាហ្វេស្វាងងងុយមែន តែបើផឹកច្រើនពេក នឹងជួបជំងឺ ៥ មុខនេះ រហូតដល់ស្លាប់បាន
កាហ្វេបានក្លាយជាភេសជ្ជៈពេញនិយម របស់មនុស្សជាច្រើន ក្នុងការទទួលទានជារៀងរាល់ថ្ងៃ ហើយក៏ជួយឲ្យអារម្មណ៍ល្អ មានថាមពល និងដាស់ខួរក្បាលឲ្យស្វាងងងុយ។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ការផឹកកាហ្វេច្រើនពេក ក៏បានរួមចំណែកដល់ការប៉ះពាល់ដល់សុខភាពរាងកាយផងដែរ។ តើហានិភ័យ នៃការបង្កជំងឺគឺជាអ្វី?
១ ជំងឺបេះដូង ផឹកកាហ្វេច្រើនពេក រួមចំណែកដល់ហានិភ័យនៃជំងឺបេះដូង tachycardia arrhythmia រួមទាំងជំងឺទាក់ទងនឹងសាច់ដុំបេះដូង នោះក៏ព្រោះតែជាតិកាហ្វេអ៊ីនជំរុញឲ្យបេះដូងយើងលោតខុសប្រក្រតី រហូតដល់ពេលខ្លះ វាអាចធ្វើឲ្យញ័របេះដូង ជាពិសេសប្រសិនបើមនុស្សស្រីមានជំងឺបេះដូងរួចទៅហើយនោះ នឹងធ្វើឲ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរ។

២ ជំងឺ beriberi ជាធម្មតា នៅពេលដែលរាងកាយខ្វះវីតាមីន B1 វាបណ្តាលឲ្យកើតជំងឺ beriberi រហូតទៅជាសាច់ដុំខ្សោយ ហើម ជួនកាលនាំឲ្យគាំងបេះដូង និងស្លាប់បាន។ មូលហេតុមួយដែលធ្វើឲ្យរាងកាយខ្វះវីតាមីន B1 គឺដោយសារយើងផឹកកាហ្វេច្រើនពេក។ ដោយសារតែជាតិកាហ្វេអ៊ីន នឹងរំខានដល់ការស្រូបយកវីតាមីននេះ ហើយមិនថាយើងញ៉ាំអាហារសម្បូរវីតាមីន B1 ប៉ុណ្ណាទេ ប្រសិនបើទម្លាប់ផឹកកាហ្វេច្រើនក៏មិនជួយដែរ។
៣ ជំងឺពុកឆ្អឹង មូលហេតុមួយក្នុងចំណោមមូលហេតុនៃជំងឺពុកឆ្អឹង គឺការផឹកកាហ្វេច្រើនពេក។ ដោយសារតែកាហ្វេរំខានដល់ការស្រូបយកជាតិកាល់ស្យូម។ វាក៏រារាំងការប្រើប្រាស់កាល់ស្យូមផងដែរ។ ជាលទ្ធផលឆ្អឹងមិនត្រូវបានចិញ្ចឹម រហូតដល់កើតជំងឺពុកឆ្អឹង ហើយអ្នកខ្លះបានធ្វើតាមនោះ។
៤ ជំងឺលើសឈាមស សម្រាប់អ្នកដែលមានជំងឺលើសឈាម ជាការចាំបាច់ក្នុងការប្រុងប្រយ័ត្ន នៅពេលផឹកកាហ្វេ។ ព្រោះបើមានទម្លាប់ផឹកកាហ្វេច្រើនពេក នឹងបណ្ដាលឲ្យមានការរំញោចនៃការបញ្ចេញ adrenaline នៃមុខងារបេះដូងកើនឡើង ហើយវានឹងធ្វើឲ្យបេះដូងអ្នកលោតញាប់ជាងមុន សម្ពាធឈាមអាចកើនឡើង ហើយនៅពេលដែលសម្ពាធឈាមឡើងខ្ពស់ពេក វានឹងបង្កជាជំងឺផ្សេងៗផងដែរ។
៥ ជំងឺក្រពះ ផឹកកាហ្វេលើស វានឹងជំរុញការបញ្ចេញអាស៊ីដផងដែរ។ ការបញ្ចេញជាតិអាស៊ីដកាន់តែច្រើន បង្កើនឱកាសនៃការខូចខាតក្រពះ។ សម្រាប់អ្នកដែលមានជំងឺរលាកក្រពះ ប្រសិនបើអ្នកផឹកកាហ្វេច្រើនពេក វានឹងជំរុញឲ្យមានដំបៅច្រើនក្នុងក្រពះ រហូតដល់បណ្តាលឲ្យឈឺពោះធ្ងន់ធ្ងរ។

ជាការពិតណាស់ ការផឹកកាហ្វេមានអត្ថប្រយោជន៍ជាច្រើនលើរាងកាយ។ ប៉ុន្តែប្រសិនបើផឹកលើស វានឹងជះឥទ្ធិពលអវិជ្ជមានដល់រាងកាយផងដែរ ដូច្នេះត្រូវតែព្យាយាមគ្រប់គ្រងបរិមាណកាហ្វេ ឲ្យបានត្រឹមត្រូវ ក៏ដូចជាត្រូវយកចិត្តទុកដាក់លើការទទួលទានអាហារទាំង ៥ ក្រុម ដើម្បីឲ្យរាងកាយទទួលបានសារធាតុចិញ្ចឹមពេញលេញ និងកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺផ្សេងៗផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៧ វិធី ទទួលបានអត្ថប្រយោជន៍ពីការផឹកកាហ្វេ និងមិនប៉ះពាល់ដល់រាងកាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


