Connect with us

KPT+

ទម្លាយប្រវត្តិ Janie Tienphosuwan ផ្ដើមពីសម្ដែងក្នុង MV ក្លាយជាកំពូលតារា

បានផុស

នៅ

Janie Tienphosuwan ជាតារាសម្តែង និងតារាម៉ូដែល ដែលមានឈ្មោះបោះសំឡេងក្នុងប្រទេសថៃជាង ២០ឆ្នាំមកហើយ ស្របពេលបច្ចុប្បន្ននាងកំពុងត្រូវប៉ាន់ក្នុងវិស័យម៉ូដ ជាពិសេសម៉ាកយីហោហ្វេសស្សិនល្បីៗនៅក្នុងស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំពូលតារាស្រី Janie Tienphosuwan មានឈ្មោះហៅក្រៅថា Jeab នាងកើតថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៨១ នៅទីក្រុងឡូសអែនជឺឡេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ Janie ជាកូនកាត់ថៃ-ចិន និងមានសញ្ជាតិអាមេរិកាំង។ នាងបានបញ្ចប់បរិញ្ញាបត្រជំនាញសិល្បៈទំនាក់ទំនងពីសាកលវិទ្យាល័យបាងកក និងបញ្ចប់ថ្នាក់អនុបណ្ឌិតជំនាញដដែល ពីសាកលវិទ្យាល័យ ខេត្តស៊ូផាន់បុរី (Suphanburi)។

មុនពេលល្បីល្បាញលើវិថីសិល្បៈដូចពេលនេះ Janie ចាប់ផ្ដើមដំបូងដោយការសម្ដែងក្នុងវីដេអូចម្រៀង ​តាំងពីមិនទាន់ពេញវ័យមកម្ល៉េះ។ ក្នុងវ័យ ១១ឆ្នាំ ក្រោយ​ពី​ឪពុក​ម្ដាយ​លែង​លះគ្នា នាង​បានចាកចេញពីអាមេរិក​ទៅ​ប្រទេស​ថៃ​​ជាមួយ​ប្អូនស្រី និង​ម្ដាយរបស់នាង។ បន្ទាប់មកនាងបានចាប់ផ្តើមអាជីពសម្តែង នៅក្នុង MV កំលុងទសវត្សរ៍ ៩០ប្លាយ។ ក្រោយបង្ហាញខ្លួនក្នុងវីដេអូចម្រៀងលើកដំបូង នាងទទួលបានភាពល្បីល្បាញយ៉ាងឆាប់រហ័ស រហូតដណ្ដើមតំណែងជាតួឯក ដោយលេចមុខនៅក្នុងរឿងភាគទូរទស្សន៍ប៉ុស្តិ៍លេខ៣ ​ជាបន្តបន្ទាប់។ លុះដល់ឆ្នាំ២០០១ ភាពយន្តភាគដែលធ្វើឱ្យ Janie ផ្ទុះល្បីខ្លាំង រហូតមានហាជនគាំទ្រភ្លូកទឹកភ្លូកដីគឺរឿង “Tang Parn Kammathep” ដែលកាលណោះនាងជាដៃគូសម្ដែងជាមួយតារាប្រុស Andrew Gregson។ ហើយកាលពីឆ្នាំ២០១២ នាងបានឈ្នះពានរង្វាន់តារាសម្ដែងប្រជាប្រិយបំផុត-Mekhala Award for Most Popular Actress ក្លាយជាតារាស្រីថៃដែលឈ្នះពានរង្វាន់នេះមុនគេ។

ក្រៅពីសម្ដែង Janie គឺជាតារាបង្ហាញម៉ូដដ៏ពេញនិយមមួយរូប។ នាងជាអ្នកផ្សព្វផ្សាយយីហោគ្រឿងសម្អាង កាបូបនារី គ្រឿងអលង្ការ សម្លៀកបំពាក់ រួមទាំងផលិតផលផ្សេងៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះនាងធ្លាប់មានវត្តមានលើក្របទស្សនាវដ្ដីអន្តរជាតិជាច្រើនច្បាប់ និងធ្លាប់ដើរម៉ូដនៅបរទេសផងដែរ។

ងាកទៅមើលជីវិតឯកជនវិញ ក្នុងឆ្នាំ២០១៣ នាងបានរៀបការជាមួយអ្នកនយោបាយលោក Chonsawat Ae Asavahame និងបានប្តូរឈ្មោះទៅជា Janie Asavahame ។ ប៉ុន្តែចំណងអាពាហ៍ពិពាហ៍មិនទាន់បានមួយឆ្នាំស្រួលបួលផង ទំនាក់ទំនងប្ដីប្រពន្ធចាប់ផ្ដើមប្រេះឆា ហើយពួកគេក៏ប្រកាសលែងលះនៅថ្ងៃទី២៩ ​ខែវិច្ឆិកា ឆ្នាំ ២០១៤។ ចំពោះមូលហេតុដែលនាំឱ្យ Janie មិនអាចបន្តតទៅទៀតបាន ត្រូវប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឱ្យដឹងថា មកពីអតីតស្វាមីរបស់នាងជាមនុស្សហិង្សា ដោយធ្លាប់វាយធ្វើបាបនាងរហូតមានស្នាម​ជាំ​​​សឹងពេញរាងកាយ។ ក្រោយលែងលះ Janie បានប្តូរនាមត្រកូលពី Asavahame មក Tienphosuwan វិញ។

លុះដល់ឆ្នាំថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ Janie បានរៀបការជាលើកទី២ ជាមួយអតីតបេក្ខភាពកម្មវិធី The Face Men Thailand លោក Mickey Allapach Na Pombhejara ដែលស្វាមីក្រោយនេះមានអាយុប្អូននាងជាង ១០ឆ្នាំ។ បច្ចុប្បន្នគូស្វាមីភរិយាអ្នកទាំងពីរ ទទួលបានចំណងដៃកូនស្រីជាទីស្រឡាញ់ម្នាក់ ដែលនាងមានអាយុ ៣ឆ្នាំហើយ។

ដោយឡែកចំពោះទ្រព្យសម្បត្តិវិញ បើយោងតាមការប៉ាន់ស្មានពី Wikipedia ក្នុងឆ្នាំ២០២២ នេះ Janie Tienphosuwan មានទ្រព្យសម្បត្តិកាន់កាប់ប្រមាណ ៤លានដុល្លារអារមេរិក សុទ្ធសឹងជាប្រាក់ដែលរកដោយដៃឯងទាំងអស់៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រវត្តិតារារៀមច្បង Anne Thongprasom ពីតួរាយរង ក្លាយជាផលិតករភាពយន្ត

ចុចអាន៖ ប្រវត្តិរបស់ Kwan តស៊ូសម្ដែងតាំងពីតួជំនួស រហូតក្លាយជាកំពូលតារាប្រចាំប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទី មុន

ស្អែកព្រឹកប្រមុខការពារជាតិអាមេរិក នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ហើយនឹងចេញទៅវិញនៅពេលរសៀល

ព័ត៌មានជាតិ២ ម៉ោង មុន

ពល​ការិនី​មកពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត រីករាយ​ពេល​ក្រសួង​ប្រាប់​ពី​ឱកាស​ការងារ​រាប់ម៉ឺន​កន្លែង និង​ការសិក្សា​ជំនាញ​បច្ចេកទេស វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចម្រើនជន្មាយុ

ព័ត៌មានជាតិ៣ ម៉ោង មុន

១០ថ្ងៃ តុលាការចាត់ការលើសំណុំរឿងក្មេងទំនើង៧៣ករណី ឃាត់ខ្លួនជនសង្ស័យ៣២០នាក់  និងតាមចាប់១៥៨នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

អគ្គិភ័យឆេះហាងលក់កាហ្វេ និងឆេះរាលដល់បន្ទប់ជួល និងអគារមួយខ្នងទៀតនៅសៀមរាប

សន្តិសុខសង្គម៧ ម៉ោង មុន

នាយកកំពង់ចម្លងភ្នំពេញ អរិយក្សត្រ សម្រេចបញ្ឈប់អ្នកបើកបរស្រឡាងម្នាក់ក្រោយបែកធ្លាយកាយវិការយកជើងបញ្ជាចង្កូត

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុនជប៉ុន MIRARTH Green Tech នឹងសម្ពោធរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ នាថ្ងៃស្អែក

សន្តិសុខសង្គម១៥ ម៉ោង មុន

គយចល័តតំបន់៦ នៅមិនទាន់ចេញលទ្ធផលយ៉ាងណានោះទេ ពាក់ព័ន្ធការចុះដកហូតទូរស័ព្ទជាង១ពាន់គ្រឿងនៅខេត្តត្បូងឃ្មុំ

សន្តិសុខសង្គម៣ ម៉ោង មុន

អគ្គិភ័យឆេះហាងលក់កាហ្វេ និងឆេះរាលដល់បន្ទប់ជួល និងអគារមួយខ្នងទៀតនៅសៀមរាប

ជីវិតកម្សាន្ដ៨ ម៉ោង មុន

គេរិះគន់បំផ្លាញវប្បធម៌ ឯម រៀម ឆ្លើយតបថា អ្នកដៀលប្រមាថខ្លះ រកតែកងជើងអប្សរាម្ខាងដាក់តាំងផ្ទះគ្មាន

Sokha Hotels

ព័ត៌មានពេញនិយម