Connect with us

KPT+

ប្រវត្តិរបស់ Kwan តស៊ូសម្ដែងតាំងពីតួជំនួស រហូតក្លាយជាកំពូលតារាប្រចាំប្រទេស

បានផុស

នៅ

តារា​សម្ដែង Kwan Usamanee ជា​តារាស្រីមួយរូបដែលមានឈ្មោះបោះសំឡេង ក្នុងពិភពភាពយន្តថៃប្រមាណ ៣០ឆ្នាំមកហើយ ស្របដែលបច្ចុប្បន្នកេរ្តិ៍ឈ្មោះរបស់នាង ត្រូវបានមហាជនចាត់ទុកជារៀមច្បងមួយរូប ដែលឈរលើតារាងកំពូលតារាប្រចាំប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​Kwan មានឈ្មោះពិតថា Kwan Usamanee Vaithayanon កើតថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៨៨ នៅរាជធានីបាងកក ប្រទេសថៃ។ នាងជាកូនពៅក្នុងគ្រួសារដែលមានបងប្អូនពីរនាក់ មានឪពុកឈ្មោះ Pranee Waitayanon ជានាយប៉ូលិស និងម្ដាយឈ្មោះ Kasem Poolkerd​ ជាស្ត្រីមេផ្ទះ។

តារាស្រីវ័យ ៣៤ឆ្នាំរូបនេះ បញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកសិល្បៈទំនាក់ទំនង ពីសាកលវិទ្យាល័យបាងកក។ ​ មិនតែប៉ុណ្ណោះ Kwan អាចនិយាយបាន ៣ភាសាគឺ ថៃ អង់គ្លេស និងភាសាជនជាតិដើមភាគតិចពែរ្ស។

ពេលទំនេរ Kwan ចូលចិត្តគេង ញ៉ាំអាហារខាងក្រៅ និងដើរទិញអីវ៉ាន់។ ចំណូលចិត្តកម្សាន្តរបស់នាងគឺរាំ និងថតរូប។ ចំណែកពណ៌ខ្មៅ និងផ្កាឈូក​ ជាពណ៌ដែលនាងចូលចិត្តបំផុត។

ងាកទៅប្រវត្តិនៃការចូលប្រឡូកក្នុងវិស័យសិល្បៈដំបូង Kwan ធ្លាប់ចូលរួមសម្ដែងតាំងពីអាយុ ៤ឆ្នាំមកម្ល៉េះ គឺកំលុងឆ្នាំ១៩៩២។ តាំងពីពេលនោះមក នាងតែងបង្ហាញមុខក្នុងភាពយន្តទូរទស្សន៍ជាបន្តបន្ទាប់ ប៉ុន្តែបានត្រឹមតែជាតួបន្ទាប់បន្សំ និងតួជំនួសប៉ុណ្ណោះ។ លុះដល់ឆ្នាំ២០០៣ ក្នុងវ័យ ១៥ឆ្នាំ Kwan ដណ្ដើមបានតំណែងតួឯកជាលើកដំបូង នៅក្នុងរឿង “Jao Nai Wai Kata” ។ អំឡុងឆ្នាំ២០០៤-២០០៥ នាងនៅតែដើរសម្ដែងជាតួជំនួសដដែល ប៉ុន្តែចាប់ពីឆ្នាំ២០០៦ មកទល់នឹងបច្ចុប្បន្ន Kwan តែងតែលេចមុខជាតួឯករហូតមក។

ក្រោយពេលល្បីល្បាញ អំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ តារាសម្ដែងរូបនេះ បានចុះកុងត្រាជាមួយប៉ុស្តិ៍លេខ ៧ ហើយនៅឆ្នាំ២០១៩-២០២០ នាងចាកចេញពីប៉ុស្តិ៍ទូរទស្សន៍នេះ ដោយទៅចុះកិច្ចសន្យាជាមួយទូរទស្សន៍ PPTV វិញ។ ចាប់ពីឆ្នាំ២០២០ មកដល់ឆ្នាំ២០២២នេះ Kwan គឺជាតារាឯករាជ្យមួយរូប ដោយទទួលថតភាពយន្តទាំងរឿងភាគ និងរឿងដុំ។

ប្រឡូកក្នុងសិល្បៈជិត ៣ទស្សវត្សរ៍មកនេះ Kwan ក្លាយជាតារាស្រីកំពូល ដោយបានបង្ហាញវត្តមានលើ​ក្រប​ទស្សនាវដ្ដី​អាស៊ី​ធំៗ​មួយ​ចំនួន។ នាងធ្លាប់លេចមុខលើក្របទស្សនាវដ្ដីយ៉ាងហោចណាស់ ១៤៥ទស្សនាវដ្ដីឯណោះ។ នាងជាតារាស្រីដ៏មានសក្ដានុពល និងប្រជាប្រិយភាពដោយសារសមត្ថភាពសម្ដែងដ៏ប៉ិនប្រសប់ តាំងពីនាងនៅជាជំទង់មកម្ល៉េះ។ តារាស្រីរូបនេះធ្លាប់ឈ្នះពានរង្វាន់ចំនួន ៦រួមមាន ពានរង្វាន់ “Stylish Women Awards 2008” ចំណាត់ថ្នាក់លេខ១៣ ពីកម្មវិធី ZEN, ពានរង្វាន់ “Hot Actress” ក្នុងកម្មវិធី TV Inside Hot Awards ឆ្នាំ២០១០។ នៅឆ្នាំ២០១១ Kwan ឈ្នះពានធំៗ៣គឺ ពានរង្វាន់ “Rai Dai Jai – Best Nang’Rai Actress for Plerng Prom” ក្នុងកម្មវិធី Siam Dara Star Awards, ពានរង្វាន់ “Place Sexy Star” ចំណាត់ថ្នាក់លេខ៥ ក្នុងកម្មវិធី Stars Choice Awards និងពានរង្វាន់ “Soft Skin” ក្នុងកម្មវិធី Stars Choice Awards។ នៅឆ្នាំ២០១២ នាងឈ្នះពានរង្វាន់មួយទៀតគឺ “Sexiest” ក្នុងកម្មវិធី Stars Light Awards។

បន្ថែមពីលើការសម្ដែង Kwan ក៏ជាម៉ូដែលមួយរូប ដែលត្រូវបានម្ចាស់ប្រេនក្នុងស្រុក និងអន្តរជាតិអញ្ជើញឱ្យថតផ្សាយពាណិជ្ជកម្មយ៉ាងច្រើនផងដែរ។ ​ថ្វីត្បិតបច្ចុប្បន្ន Kwan មិនសូវមានមុខលើផ្ទាំងប៉ាណូ ឬស្ពតទូរទស្សន៍ ប៉ុន្តែនាងកំពុងត្រូវប៉ាន់ជាមួយម៉ាកយីហោធំៗលំដាប់ពិភពលោក។

ក្រៅពីអាជីពសិល្បៈ នាងក៏ជា CEO នៃក្រុមហ៊ុនគ្រឿងសម្អាង UZI Cosmetic Thailand ផងដែរ។ បច្ចុប្បន្ន Kwan កំពុងកាន់កាប់ទ្រព្យសម្បត្តិ ៥លានដុល្លារអាមេរិក៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រវត្តិរបស់ Chompoo តារាស្រីថៃទទួលបានការគោរពស្រឡាញ់ច្រើនបំផុត

ចុចអាន៖ សាវតារបស់ Pancake តារាស្រីមានប្រវត្តិការសិក្សាល្អបំផុត ក្នុងវិស័យសិល្បៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម