Connect with us

ព័ត៌មានជាតិ

សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​ព្រះ​រាជពិធី​ឧទ្ទិស​ព្រះមហា​កុសល​គម្រប់​ខួប​១០​ព្រះវស្សា ថ្វាយ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ

បានផុស

នៅ

នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២២​នេះ ជា​ខួប​គម្រប់​១០​ព្រះវស្សា នៃ​ការយាង​សោយ​ទិវង្គត​របស់ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ថ្ងៃទី​១៥ ខែតុលា កាលពី​១០​ឆ្នាំមុន គឺជា​ពេលវេលា​ដ៏​សែន​សោកសៅ និង​សោកសង្រេង​បំផុត​សម្រាប់​ជាតិខ្មែរ​ទាំងមូល ព្រោះ​ជា​ពេលវេលា​បាត់បង់​នូវ​ព្រះមហាវីរក្សត្រ​ដ៏​ឆ្នើម​មួយអង្គ គឺ​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅឯ​ព្រះបរមរាជវាំង នៅថ្ងៃនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី មុនិនាថ នរោត្តម សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត រួមទាំង​ថ្នាក់ដឹកនាំ​ជាតិ​សំខាន់ៗ បាន​ប្រារព្ធ​ព្រះ​រាជពិធី​ឧទ្ទិស​ព្រះ​មហាកុសល​គម្រប់​ខួប​១០​ព្រះវស្សា ថ្វាយ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ នៅ​ព្រះបរមរាជវាំង​។

ពិធី​នៅ​ព្រះបរមរាជវាំង​នេះ មានការ​អញ្ជើញ​ចូលរួម​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​, សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​, សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ព្រមទាំង​ថ្នាក់ដឹកនាំ​ជា​ឥស្សរជន​ជាន់ខ្ពស់​មួយចំនួនទៀត​។​

​ចំណែក​មន្ត្រី​តាម​បណ្តា​ក្រសួង​ស្ថាប័ន​នានា ក៏បាន​អញ្ជើញ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ នា​មណ្ឌប សួនច្បារ​ខាងកើត​វិមានឯករាជ្យ​ផងដែរ​។ ក្រៅពីនោះ នៅតាម​បណ្តា​ខេត្ត​នានា អាជ្ញាធរ​ក៏បាន​រៀបចំ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ នៅក្នុង​សាលាខេត្ត​រៀងៗ​ខ្លួន​។​

​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប នៅតែ​ចងចាំ​ជាប់​មិនអាច​បំភ្លេច​នូវ​ស្នា​ព្រះ​ហ​ស្ថ ព្រះ​បរម​រតន​កោត​ដ្ឋ គឺ​ព្រះអង្គ​យាង​បំពេញ​ព្រះរាជ​បូជនីយកិច្ច យ៉ាង​អង់អាច​ក្លាហាន​ក្នុងការ​ទាមទារ និង​ដណ្តើម​សិទ្ធិសេរីភាព ជូន​ប្រជាពលរដ្ឋ​ខ្មែរ ពី​នឹម​អនាគម​បារាំង​រហូត​ទទួលបាន​ជោគជ័យ​នៅ​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម