Connect with us

កីឡា

ប៉េតង់​​កម្ពុជា​​បង្ហាញ​​សមិទ្ធ​ផល​​មេដាយ​អន្តរជាតិ​៣៨៧​​គ្រឿង

បានផុស

នៅ

​កីឡា​ប៊ូល និង​ប៉េតង់​​កម្ពុជា​បាន​ក្លាយ​ជា​កីឡា​ដ៏​មាន​សក្តានុពល​លើ​ឆាក​អន្តរជាតិ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​សហព័ន្ធ​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​ប៊ូល និង​ប៉េតង់​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២២ លោក​ សុខ សូកាន ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​​ បាន​លើក​ឡើង​ថា ក្រោម​ការ​​ដឹក​នាំ​របស់​អតីត​​ថ្នាក់​ដឹក​នាំ​មានសម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន និងសម្តេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស រហូត​ដល់​ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាជាប្រធានកិត្តិយស និង​ខ្លួន​លោក​​ផ្ទាល់​ជា​ប្រធាន​បច្ចុប្បន្ន​ កីឡា​ ប៊ូល និង​ប៉េតង់​កម្ពុជា​​បាន​ក្លាយ​ជា​កីឡា​ដ៏​មាន​សក្តានុពល​​នៅ​ក្នុង​ពិភព​លោក។

ចាប់​តាំង​ពី សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ត្រូវ​បាន​បង្កើត​ក្នុងឆ្នាំ១៩៩២ កីឡា​នេះ​ឈ្នះ​មេដាយ​អន្តរជាតិចំនួន៣៨៧គ្រឿង​គិត​ត្រឹម​ខែ​តុលា ឆ្នាំ​២០២២​នេះ។ ក្នុងចំណោម​មេដាយ​ទាំង​អស់​នោះ​មាន​មាស១១៣ ប្រាក់១៣៦ និងសំរិទ្ធ១៣៨គ្រឿង។ សមិទ្ធផល​ទាំង​នេះ​កើតចេញពីការ​ខិតខំប្រឹងប្រែងរបស់អតីតថ្នាក់ដឹកនាំសហព័ន្ធ ឥស្សរជន ព្រមទាំង​គ្រូបង្វឹក កីឡាករ កីឡាការិនី ​រហូត​ត្រូវ​បានសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ ប្រសិទ្ធនាមថា «មហាអំណាចលើកីឡាប៊ូល និងប៉េតង់» និង​ប្រគល់​​ពានរង្វាន់ «Le Prix MarchelB Pagnol »ទៀតផងដែរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

ក្រសួង​ការងារ ប្រារព្ធ​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ​លើក​ទី​១៩​ក្រោម​ប្រធានបទ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​លើ​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ

សន្តិសុខសង្គម៤ ម៉ោង មុន

ក្មេង​តូច​ពីរ​នាក់​ ត្រូវ​បាន​ឪពុកម្ដាយ​យក​មក​ទម្លាក់ចោល​ ឱ្យ​សុំទាន​នៅ​ភ្លើងស្តុប​កោះ​កេរ្តិ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ​ជាង​២១​ម៉ឺន​នាក់ ចុះឈ្មោះ​ជា​សមាជិក​របប​សន្តិសុខ​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត

ព័ត៌មានជាតិ៨ ម៉ោង មុន

សមាជិកអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជាជិត៥០០នាក់ អបអរទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ចោទសួរទៅកាន់វិទ្យុមួយថា តើល្ងង់មែនទេ ដែលវាយប្រហារភរិយាសម្ដេចធិបតី?

Sokha Hotels

ព័ត៌មានពេញនិយម