ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្ត្រីកសិកម្មចុះវាយតម្លៃផលប៉ះពាល់ដំណាំស្រូវចែកពូជឲ្យពលរដ្ឋបន្ទាន់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២២ នេះ បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ដែលទើបទទួលបានការការតែងតាំងជាផ្លូវការ សហការជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងអាជ្ញាធរមូលដ្ឋានចុះវាយតម្លៃពីផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលកំពុងរងការខូចខាតដោយសារទឹកជំនន់ ហើយធ្វើការចែកពូជស្រូវ ឬដំណាំដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់។

សម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា “ការវាយតម្លៃអត់មានរង់ចាំថាវាយតម្លៃរួចបានផ្ដត់ផ្គង់ទេ ដើម្បីឲ្យទាន់ពេលវេលានៃការបង្កបង្កើនផលរបស់ប្រជាជន កន្លែងណាវាយតម្លៃរួចដឹកស្រូវពូជ ឬពូជដំណាំដ៍ទៃទៀត ចែកឲ្យប្រជាជនតែម្ដង កន្លែងណាវាយតម្លៃបានមុនដឹកជញ្ជូនទៅ ពូជរបស់យើងមាន ព្រោះយើងមានស្ដុកយុទ្ធសាស្ត្រសម្រាបពូជ កន្លែងខ្លះធ្វើស្រូវបានឡើងវិញក៏ធ្វើស្រូវ កន្លែងខ្លះត្រូវការពូជអ្វីផ្គត់ផ្គង់ពូជនោះ ដើម្បីឲ្យពូកគាត់មានលទ្ធភាពស្ដាឡើងវិញ”។

សម្ដេចតេជោ ហ៊ុន សែន បន្តថា អាជ្ញាធរខេត្តដែលជាប់ពាក់ព័ន្ធត្រូវនៅកៀកជាមួយប្រជាជន ហើយយន្តការរបស់ក្រសួងកសិកម្មត្រូវតែធ្វើសកម្មភាពនេះជាមួយក្រសួងសេដ្ឋកិច្ច ដើម្បីធ្វើការវាយតម្លៃអំពីការខូចខាត ហើយផ្គត់ផ្គង់ពូជភ្លាម។ សម្ដេចតេជោ ក៏ផ្ដាំទៅមន្ត្រីកសិកម្ម និងអាជ្ញាធរដែនដីមិនត្រូវជិះសិះមើលផ្កាទេត្រូវនៅឲ្យជាប់ជាមួយប្រជាពលរដ្ឋ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


