សន្តិសុខសង្គម
អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ បញ្ជូនជនសង្ស័យញៀនល្បែងជល់មាន់៣នាក់ទៅតុលាការ
កំពង់ធំ ៖ លោក កែ កញ្ចនា អធិការនៃអធិការដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រាប់សារព័ត៌មាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ឲ្យដឹងថា ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋានគរបាលខេត្តកំពង់ធំ, កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ បានបញ្ជូនជនសង្ស័យញៀនល្បែងចំនួន៣នាក់ ទៅកាន់តុលាខេត្តកំពង់ធំ រួចរាល់ហើយ។

ជនទាំងបីនាក់ មានឈ្មោះ ទី១-ឈ្មោះឌួង ឡែន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិភូមិត្បែង.ក ឃុំត្បែង ស្រុកកំពង់ស្វាយ, ទី ២-ឈ្មោះឡេ ស៊ាន ភេទ ប្រុស អាយុ៣១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិភ្នុំដែក ឃុំរម្យទុម ស្រុករវៀង ខេត្តព្រះវិហារ និងទី ៣-ឈ្មោះលី ម៉ូវហួត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកធានាគារស្ថាបនា នៅភូមិសាលាឃុំ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

ជនសង្ស័យទាំងបីនាក់ខាងលើ ប្រព្រឹត្តបទល្មើស ល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ដែលត្រូវបានកម្លាំងអធិការដ្ឋានស្រុកកំពង់ស្វាយ ចុះបង្ក្រាប កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅប៉ែកខាងជើងថ្នល់ជាតិលេខ៦ ប្រហែល១៥គ.ម ចំណុចតំបន់ជាំ ដីចំការលោក ឃន សុកល អតីតប្រធានតុលាការខេត្តកំពង់ធំ(ដីទំនេរ)ក្នុងភូមិអូររំដេង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។

ក្នុងប្រតិបត្តិការនេះដែរ កម្លាំងអធិការដ្ឋានស្រុក បានដកហូតវត្ថុតាងរួម មាន៖ មាន់ចំនួន ០៥ក្បាល, ជញ្ជីងថ្លឹងមាន់ ០១, កន្ត្រកដាក់មាន់ ០៥, ម៉ូតូចំនួន ០៥គ្រឿង, ផ្លែដែក ០២គូនិង ស្គុតរុំចំនួន ០៧ដុំ។ ចំពោះបក្សពួកផ្សេងទៀត អធិការរដ្ឋាន ធ្វើការកំណត់មុខសញ្ញា ដើម្បីអប់រំ និងណែនាំផងដែរ៕
អត្ថបទ ៖ ឈាង មករា


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ២៤ ម៉ោង agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


