Connect with us

ព័ត៌មានជាតិ

ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្តូរព័ត៌​មាន​ថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២០ ខែតុលានេះ បានអញ្ជើញប្តូរព័ត៌​មាន​ថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ១៩៥១ ទៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ១៩៥២វិញ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២នេះ គឺជាថ្ងៃចាប់ផ្ដើមនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា កាលពីពលកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានយកថ្ងៃទី ៤ ខែមេសា ឆ្នាំ ១៩៥១ ប្រើប្រាស់ជាថ្ងៃខែឆ្នាំកំណើត ក្នុងឯកសារផ្សេងៗ ចាប់តាំងពីក្រោយថ្ងៃរំដោះប្រទេស ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទើបតែឆ្នាំ ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅតុលាការ ដើម្បីផ្លាស់ប្តូរថ្ងៃខែឆ្នាំកំណើត មកថ្ងៃខែឆ្នាំកំណើតពិតវិញ គឺថ្ងៃទី ៥ ខែសីហា ឆ្នាំ ១៩៥២។

នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូង និងជាចៅក្រមសាលាដំបូងរាជធានី សម្រេចឲ្យប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតពិត និងបង្គាប់ឲ្យមន្ត្រីអត្រានុកូលដ្ឋាន ព្រមទាំងអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ កែតម្រូវគល់បញ្ជីសំបុត្របញ្ជាក់កំណើតលេខ ២៤១ ចុះថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០០៦ ក្នុងសៀវភៅបញ្ជាក់កំណើតលេខ ០៣/២០០៦ ចេញដោយមន្ត្រីអត្រានុ​កូលដ្ឋានសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រមទាំងឯកសារបញ្ជាក់អត្តសញ្ញាណពាក់ព័ន្ធផ្សេងទៀត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម