ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ត្រៀមខ្លួនពេញលេញអស់ហើយដើម្បីការពារការលុកលុយរបស់ ចិន
រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់លោក Chiu Kuo-cheng បាននិយាយថា “យោធារបស់តៃវ់ាន់ត្រៀមខ្លួនយ៉ាងពេញលេញអស់ហើយដើម្បីការពារកោះនេះប្រឆាំងនឹងការលុកលុយរបស់ចិន មិនថាពេលវេលាណាក៏ដោយ” ។

លោក Chiu បាននិយាយថា “យោធាដឹងពីអ្វីដែលខ្លួននឹងត្រូវធ្វើប្រឆាំងចិន មិនថានៅវិនាទីណា ឬនៅម៉ោងណានោះទេ ជាពិសេសគឺរៀបចំរួចជាស្រេចក្នុងការធ្វើសង្គ្រាម ។ តៃវ៉ាន់នឹងមិនអង្គុយនៅស្ងៀមស្ងាត់ឡើយ មិនថាទីក្រុងប៉េកាំងចល័តទ័ពទៅមុខ ឬថយក្រោយ ពោលតៃវ៉ាន់ប្រុងជើងការរួចជាស្រេចនៅគ្រប់សញ្ញាវិវត្តដែលអាចកើតមានទាំងអស់” ។
សារព័ត៌មាន Focus Taiwan បានរាយការណ៍ថា ការអត្ថាធិប្បាយរបស់លោក Chiu បានកើតឡើង នៅពេលដែលយោធាតៃវ៉ាន់បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតដែលធ្វើឡើងនៅឈូងសមុទ្រ Penghu ដើម្បីទប់ទល់នឹងការលុកលុយរបស់ទីក្រុងប៉េកាំង” ។

នៅឈូងសមុទ្រ Penghu យោធាតៃវ៉ាន់បានធ្វើសមយុទ្ធប្រចាំខែជាមួយនឹងការបាញ់កាំភ្លើងយន្ត កាំភ្លើងត្បាល់ និងអាវុធស្វ័យប្រវត្តិផ្សេងៗទៅលើកងកម្លាំងសត្រូវដែលក្លែងដូចជាការពិត ។
គួររំឭកថា ប្រទេសចិនបានចាត់ទុកតៃវ៉ាន់ជា “ខេត្តបំបែកខ្លួន” ខណៈពេលដែលតៃវ៉ាន់ទទូចទាមទារឯករាជ្យរបស់ខ្លួន ចាប់តាំងពីឆ្នាំ ១៩៤៩ ជាមួយនឹងទំនាក់ទំនងការទូតឯករាជ្យជាមួយប្រទេសចំនួន ១៤ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


