Connect with us

ជីវិតកម្សាន្ដ

Gubgib កាន់តែក្មេងជាងវ័យ ក្រោយកែសម្ផស្សរួច

បានផុស

នៅ

តារាសម្ដែង Gubgib Sumonthip ក្រោយកែសម្ផស្សច្រើនដង ពីប្រទេសកូរ៉េខាងត្បូង ​សម្រស់នាងកាន់តែប្លែក​ដូច​មនុស្ស​ពីរ​ផ្សេង​គ្នា រហូតហ្វេនមើលនាងសឹងតែ​លែងស្គាល់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ពេល​ថ្មីៗ​នេះ តារា​សម្ដែង​ Gubgib Sumonthip បាន​បញ្ចេញ​រូបថត​ប៉ុន្មាន​សន្លឹក ​រួម​ជាមួយ​នឹងខេបសិន​ដ៏គួរឲ្យស្រលាញ់ថា “ផ្ទះទាញមុខអ្នក ខ្ញុំមិនចូលចិត្តវាទេ។ ប៉ុន្តែ​បើ​អ្នក​ទាញ​មក​ឱប​ខ្ញុំ ខ្ញុំ​មិន​ប្រកាន់​ទេ”ខណៈ ​រូប​ខាង​លើ​គឺ​ជា​រូប​ថត​ដែល​អ្នកម្ដាយកូន២រូបនេះ កំពុង​អង្គុយ​ចោង​ហោង ​ពាក់​អាវ​វាល​ក្លៀក ​និង​ស្លៀក​ខោ​ពណ៌ស។​ បើ​ទោះ​បី​ជា​ទីតាំង បរិយាកាស រួម​ទាំង​សំលៀកបំពាក់​មិន​ដូច​ដើរ​កម្សាន្ត ប៉ុន្តែ​មុខ​មាត់​ដ៏​ស្រស់​ស្អាត​ក្រោយកែកុន​រួច កាន់តែស្អាតប្លែក​មើល​សឹង​មិន​ស្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ។

បន្ថែមពីនេះអ្នកគាំទ្រ Gubgib ជាច្រើនបានចូលមកបញ្ចេញមតិ សរសើរពីសម្រស់របស់នាងថា មានកូនហើយក្ដី តែនៅតែស្អាតនិងថែមទាំងមានសំណាងទទួលបានស្វាមីតែងផ្ដល់ភាពកក់ក្ដៅឲ្យជានិច្ច។ លើសពីនេះ ក្រោយ​កែសម្ផស្សរួចការងារក្នុងអាជីពសិល្បៈរបស់នាង កាន់តែល្បីល្បាញទាំងក្នុងនិងក្រៅប្រទេសថែមទៀតផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កាបូបរូបផ្សិតដែល Chompoo សម្ញែងក្នុងពិធីលាភាពនៅលីវប្អូនថ្លៃថ្ងៃមុន តម្លៃកប់ក្ដោង

ចុចអាន៖Kimberly ទស្សនាផ្ទះថ្មី ត្រៀមរស់នៅជាមួយអនាគតស្វាមី Mak Prin

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម