ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ចាប់ផ្តើមសាងសង់ជញ្ជាំងព្រំដែន ជាប់ បេឡារុស
ទីក្រុងកៀវ បានចាប់ផ្តើមសាងសង់ជញ្ជាំងនៅតាមព្រំដែនរបស់ខ្លួន ជាមួយប្រទេសបេឡារុសហើយ។ នេះបើយោងតាមការប្រកាសកាលពីថ្ងៃសុក្រទី១១ខែវិច្ឆិកា ដោយលោក Kirill Timoshenko ដែលជាអគ្គសេនាធិការរងរបស់លោកប្រធានាធិបតី Vladimir Zelensky។

ជញ្ជាំងបេតុង និងកំពែងផ្សេងទៀត កំពុងត្រូវបានសាងសង់នៅក្នុងតំបន់ភាគខាងលិច Volyn, Rovno និង Zhytomyr។
លោក Timoshenko បានសរសេរនៅលើឆានែល Telegram របស់គាត់ថា “ព្រំដែនប្រហែល ៣ គីឡូម៉ែត្រត្រូវបានរៀបចំរួចហើយ ការងារកំពុងបន្ត។ យើងនឹងមិនបង្ហាញព័ត៌មានលម្អិតផ្សេងទៀតឡើយ”។

ទោះព្រំដែនរវាងប្រទេសទាំងពីរលាតសន្ធឹងក្នុងប្រវែងជាង ១០០០គីឡូម៉ែត្រក៏ដោយ ប៉ុន្តែជញ្ជាំងនេះ គ្របដណ្តប់តែផ្នែកតូចប៉ុណ្ណោះ។ ផ្នែកដ៏ធំនៃព្រំដែនគឺស្ថិតនៅលើដីរដិបរដុប បឹង និងទន្លេ ហើយការសាងសង់ជញ្ជាំងតាមបណ្តោយចម្ងាយទាំងមូល ទំនងជាមិនចាំបាច់ទេ។
ផែនការសាងសង់ជញ្ជាំងជាប់ប្រទេសបេឡារុស បានចាប់ផ្តើមផ្តួចផ្តើមក្នុងប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុន ដោយមន្ត្រីជាន់ខ្ពស់ទីក្រុងកៀវ បានលើកឡើងពីការធ្វើចំណាកស្រុកខុសច្បាប់ និងវត្តមានរបស់ទាហានរុស្ស៊ីនៅក្នុងប្រទេសជិតខាង។

ទីក្រុងកៀវបានចោទប្រកាន់ទីក្រុង មីនស្កិ៍ ម្តងហើយម្តងទៀតថាជាភាគីនៃជម្លោះជាមួយទីក្រុងមូស្គូ ខណៈខ្លួនបានផ្តល់ការគាំទ្រផ្នែកភ័ស្តុភារដល់រុស្ស៊ី និងបើកដៃទទួលកងទ័ពរបស់ទីក្រុងមូស្គូ។ ទោះបីជាយ៉ាងណាក៏ដោយ បេឡារុសបានច្រានចោលការចោទប្រកាន់នេះ។
កាលពីខែធ្នូឆ្នាំមុន ប្រធានសភាអ៊ុយក្រែន លោក Ruslan Stefanchuk បាននិយាយថា ការចំណាយលើជញ្ជាំង ត្រូវបានប៉ាន់ប្រមាណថាអស់ទឹកប្រាក់ប្រហែល៦២២លានដុល្លារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក ប៉ាន់ស្មានចំនួនទាហានស្លាប់ទាំងសងខាង ក្នុងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១០ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


