ព័ត៌មានអន្ដរជាតិ
អាមេរិក ប៉ាន់ស្មានចំនួនទាហានស្លាប់ទាំងសងខាង ក្នុងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
ឧត្តមសេនីយ៍ជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក បានប៉ាន់ស្មានថា ទាហានរុស្ស៊ីប្រហែល ១០០ ០០០នាក់ និងទាហានអ៊ុយក្រែន ១០០ ០០០នាក់ ត្រូវបានសម្លាប់ឬរងរបួសនៅក្នុងសង្គ្រាមអ៊ុយក្រែន។

លោកឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចម្រុះរបស់សហរដ្ឋអាមេរិក ក៏បានលើកឡើងផងដែរថា ជនស៊ីវិលប្រហែល ៤០ ០០០នាក់បានស្លាប់ នៅក្នុងជម្លោះនេះ។
ឧត្តមសេនីយ៍កំពូលរូបនេះ បាននិយាយថា ទំហំនៃការស្លាប់និងរបួសនេះ អាចបញ្ចុះបញ្ចូលទាំងទីក្រុងមូស្គូ និងទីក្រុងកៀវ ឲ្យចូលតុចរចាក្នុងរដូវរងាខាងមុខនេះ ស្របពេលការប្រយុទ្ធអាចថមថយដោយសារលក្ខខណ្ឌអាកាសធាតុត្រជាក់។

លោកក៏បានកត់សម្គាល់ផងដែរថា ជនភៀសខ្លួនពី ១៥ ទៅ ៣០ លាននាក់ត្រូវបានបង្កើតឡើងចាប់តាំងពីរុស្ស៊ី បើកការវាយលុករបស់ខ្លួននៅថ្ងៃទី ២៤ ខែកុម្ភៈ។
ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតរបស់ទីក្រុងមូស្គូកាលពីខែកញ្ញា បានបង្ហាញថា ទាហានរបស់ខ្លួនត្រឹមតែ ៥៩៣៧នាក់ប៉ុណ្ណោះ ត្រូវបានសម្លាប់ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


