កីឡា
ហ្វីលីពីន កោះហៅកីឡាករ ៤៥ នាក់ ត្រៀម AFF Cup 2022
ក្រុមជម្រើសជាតិហ្វីលីពីន ដែលស្ថិតនៅរួមពូលជាមួយជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ាន AFF Mitsubishi Electric Cup 2022 បានកោះហៅកីឡាករ ៤៥ នាក់ ដើម្បីត្រៀមខ្លួនសម្រាប់ពានរង្វាន់ដដែលនេះ។

យោងតាមការប្រកាសដោយសហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន កីឡាករទាំង ៤៥ នាក់នេះ នឹងត្រូវចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ពីថ្ងៃទី ២១ ខែវិច្ឆិកា ខាងមុខនេះតទៅ ដើម្បីធ្វើការជម្រុះមកនៅត្រឹម ២៣ នាក់។
ចំពោះកីឡាករដែលត្រូវបានកោះហៅ ភាគច្រើនលេងនៅក្នុងស្រុក ប៉ុន្តែមួយចំនួនធំដែលលេងនៅក្រៅប្រទេស គឺលេងនៅលីគកំពូលថៃ (Thai League 1) ពោលគឺដល់ទៅ ៥ នាក់ ក្រៅពីនេះមានលេងនៅលីគដេណឺម៉ាក (លីគទី ៤) ម្នាក់, លីគកំពូលកាណាដា ម្នាក់, លីគកំពូលម៉ាឡេស៊ី ២ នាក់ និងលីគទី ២ ជប៉ុនម្នាក់។

ហ្វីលីពីន ក៏បានណាត់ប្រទេសចំនួន ២ ដើម្បីប្រកួតមិត្តភាពខែធ្នូ ពោលគឺគេនឹងជួបប្រកួតជាមួយ ឆាយនីសតៃប៊ិ និងវៀតណាម ដោយធ្វើឡើងនៅដើមខែធ្នូ ពោលគឺជួប ឆាយនីសតៃប៊ិ នៅថ្ងៃទី ០៨ បន្ទាប់មកជួប វៀតណាម នៅថ្ងៃទី ១៤ ខែធ្នូ។
ហ្វីលីពីន គឺជាក្រុមរួមពូល A ដែលមានកម្ពុជា, ថៃ, ឥណ្ឌូណេស៊ី និងព្រុយណេ។ គេនឹងជួប កម្ពុជា នៅប្រកួតបើកឆាក ត្រូវនឹងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ លើទឹកដីកម្ពុជា៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


