កីឡា
ឆ្នាំ២០២៤ កម្ពុជា រកបានពិន្ទុតិចជាងឆ្នាំ២០២២ ក្នុងពាន AFF Cup
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបញ្ចប់ភារកិច្ចរបស់ខ្លួនក្នុងពានរង្វាន់ AFF Championship ឆ្នាំ២០២៤ ដោយរកបាន៤ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ៤ ក្នុងពូល A បន្ទាប់ពីឈ្នះ១ប្រកួត ស្មើ១ប្រកួត និងចាញ់២ប្រកួត។

ការរកបាន៤ពិន្ទុនេះគឺតិចជាងកាលពីឆ្នាំ២០២២ដែលកម្ពុជារកបាន៦ពិន្ទុពីការឈ្នះ២ប្រកួត និងចាញ់២ប្រកួត ស្ថិតនៅលេខ៣ក្នុង។
កម្ពុជាធ្លាប់បានចូលរួមប្រកួតនៅវគ្គសន្សំពិន្ទុក្នុងពូលចំនួន១០លើក គឺធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូលទាំងអស់។ ឆ្នាំ២០២២គឺជាឆ្នាំដែលកម្ពុជារកបានពិន្ទុខ្ពស់បំផុតរហូតដល់៦ពិន្ទុ បន្ទាប់ពីឈ្នះ២ និងចាញ់២។

ខាងក្រោមជាស្ថិតិរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាវគ្គសន្សំពិន្ទុក្នុងពូល៖
១៩៩៦៖ ចាញ់ទាំង៤ប្រកួត ស៊ុតបាន១គ្រាប់ នងដៃគូស៊ុតចូល១២គ្រាប់
- ចាញ់ វៀតណាម ១-៣
- ចាញ់ មីយ៉ាន់ម៉ា ០-៥
- ចាញ់ ឥណ្ឌូណេស៊ី ០-៣
- ចាញ់ ឡាវ ០-១
២០០០៖ ឈ្នះ១ ចាញ់៣ រកបាន៣ពិន្ទុ ស៊ុតបាន៥គ្រាប់ និងត្រូវដៃគូស៊ុតចូល១០គ្រាប់
- ចាញ់ សិង្ហបុរី ០-១
- ចាញ់ វៀតណាម ០-៦
- ចាញ់ ម៉ាឡេស៊ី ២-៣
- ឈ្នះ ឡាវ ៣-០

២០០២៖ ឈ្នះ១ ចាញ់៣ រកបាន៣ពិន្ទុ ស៊ុតចូលបាន៥គ្រាប់ និងត្រូវដៃគូស៊ុតចូល១៨គ្រាប់
- ចាញ់ វៀតណាម ២-៩
- ចាញ់ ឥណ្ឌូណេស៊ី ២-៤
- ចាញ់ មីយ៉ាន់ម៉ា ០-៥
- ឈ្នះ ហ្វីលីពីន ១-០
២០០៤៖ ចាញ់ទាំង៤ប្រកួត ស៊ុតចូលបាន២គ្រាប់ និងត្រូវដៃគូស៊ុតចូល២២គ្រាប់
- ចាញ់ វៀតណាម ១-៩
- ចាញ់ ឡាវ ១-២
- ចាញ់ ឥណ្ឌូណេស៊ី ០-៨
- ចាញ់ សិង្ហបុរី ០-៣
២០០៨៖ ចាញ់ទាំង៣ប្រកួត ស៊ុតបាន២គ្រាប់ និងត្រូវដៃគូស៊ុតចូល១២គ្រាប់
- ចាញ់ សិង្ហបុរី ០-៥
- ចាញ់ ឥណ្ឌូណេស៊ី ០-៤
- ចាញ់ មីយ៉ាន់ម៉ា ២-៣

២០១៦៖ ចាញ់ទាំង៣ប្រកួត ស៊ុតបាន៤គ្រាប់ និងត្រូវដៃគូស៊ុតចូល៨គ្រាប់
- ចាញ់ ម៉ាឡេស៊ី ២-៣
- ចាញ់ មីយ៉ាន់ម៉ា ១-៣
- ចាញ់ វៀតណាម ១-២
២០១៨៖ ឈ្នះ១ ចាញ់៣ រកបាន៣ពិន្ទុ ស៊ុតបាន៤គ្រាប់ និងត្រូវដៃគូស៊ុតចូល៩គ្រាប់
- ចាញ់ ម៉ាឡេស៊ី ០-១
- ចាញ់ មីយ៉ាន់ម៉ា ១-៤
- ឈ្នះ ឡាវ ៣-១
- ចាញ់ វៀតណាម ០-៣
២០២០៖ ឈ្នះ១ ចាញ់៣ រកបាន៣ពិន្ទុ ស៊ុតបាន៦គ្រាប់ និងត្រូវដៃគូស៊ុតចូល១១គ្រាប់
- ចាញ់ ម៉ាឡេស៊ី ១-៣
- ចាញ់ ឥណ្ឌូណេស៊ី ២-៤
- ឈ្នះ ឡាវ ៣-០
- ចាញ់ វៀតណាម ០-៤

២០២២៖ ឈ្នះ២ ចាញ់២ រកបាន៦ពិន្ទុ ស៊ុតបាន១០គ្រាប់ និងត្រូវដៃគូស៊ុតចូល៨គ្រាប់
- ឈ្នះ ហ្វីលីពីន ៣-២
- ចាញ់ ឥណ្ឌូណេស៊ី ១-២
- ឈ្នះ ព្រុយណេ ៥-១
- ចាញ់ ថៃ ១-៣

២០២៤៖ ឈ្នះ១ ស្មើ១ ចាញ់២ រកបាន៤ពិន្ទុ ស៊ុតបាន៧គ្រាប់ និងត្រូវដៃគូស៊ុតចូល៨គ្រាប់
- ស្មើ ម៉ាឡេស៊ី ២-២
- ចាញ់ សិង្ហបុរី ១-២
- ឈ្នះ ទីម័រខាងកើត ២-១
- ចាញ់ ថៃ ២-៣
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


