កីឡា
ហ្វីលីពីន ប្រើពេល៥២ឆ្នាំទើបបានឈ្នះថៃ
ក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន បានយកឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិថៃ ដោយលទ្ធផល ២-១ សម្រាប់ការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ ASEAN Championship ឆ្នាំ២០២៤។
ការប្រកួតនៅកីឡដ្ឋាន Rizal Memoriial ក្នុងទីក្រុងម៉ានីល ម្ចាស់ផ្ទះហ្វីលីពីនបានបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ក្រោមក្រសែភ្នែកអ្នកទស្សនាប្រមាណ៧១៦០នាក់។ នៅនាទី២១ កីឡាករ Reyes បានបង្កើតឲ្យអ្នកគាំទ្ររបស់ខ្លួនសប្បាយរីករាយខ្លាំងមែនទែនតាមរយៈការស៊ុតគ្រាប់បាល់នាំមុខ ១-០ ប៉ុន្តែភាពសប្បាយរីករាយត្រូវបានស្ងប់ស្ងាត់ទៅវិញនៅពេលថៃបានតាមស្មើ ១-១ ចុងវគ្គទី១ដោយកីឡាករ Suphanan នៅនាទី៤៥។

ការប្រកួតនៅវគ្គទី២ មានការសម្រុកគ្នាទៅវិញទៅមក និងបង្កើតឱកាសគ្រោះថ្នាក់រៀងៗខ្លួន។ ការប្រកួតស្ទើរតែបញ្ចប់ដោយលទ្ធផលស្មើគ្នាទៅហើយ ប៉ុន្តែខ្សែការពារ Linares បានក្លាយជាវីរបុរសក្នុងការនាំឲ្យម្ចាស់ផ្ទះទទួលបានជោគជ័យ។ រូបគេបានតែតចូលទីថៃនៅនាទី៩០+៥ ដើម្បីទទួលបានជ័យជម្នះដោយលទ្ធផល ២-១។
ជ័យជម្នះនេះបានធ្វើឲ្យកីឡាករ ក្រុមការងារគ្រូបង្វឹក និងអ្នកគាំទ្រសប្បាយរីករាយខ្លាំងមែន។ អ្វីដែលកាន់តែពិសេសនោះគឺហ្វីលីពីនបានបញ្ចប់កំណត់ត្រាមិនដែលឈ្នះរបស់ខ្លួនរយៈពេល៥២ឆ្នាំទៅលើក្រុមជម្រើសជាតិថៃ។ ក្នុងនោះក៏មានខ្សែប្រយុទ្ធ Gayoso សមាជិកក្រុមភ្នំពេញក្រោននៃលីគកំពូលកម្ពុជាផងដែរ។

ហ្វីលីពីន ជាក្រុមមួយដែលមិនសូវខ្លាំងទេទាំងក្រុមយុវជន និងក្រុមជម្រើសទី១ ហើយឆ្នាំនេះអាចចាត់ទុកជាពេលវេលាដែលពួកគេធ្វើបានល្អបំផុតដោយឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ការប្រកួតជើងទី២នឹងធ្វើនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅប្រទេសថៃដើម្បីស្វែងរកក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


