កីឡា
១២ឆ្នាំចុងក្រោយ វៀតណាម មិនចាញ់សោះក្នុងវគ្គចែកពូល AFF Cup
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមធ្វើបានយ៉ាងល្អ នៅវគ្គសំន្សពិន្ទុក្នុងពូល ពានរង្វាន់ ASEAN Championship ក្រោយការប្រកួត២១លើកចុងក្រោយ ពួកគេមិនចាញ់ទាល់តែសោះ។

វៀតណាមបានបន្តការមិនស្គាល់បរាជ័យរបស់ពួកគេក្នុងវគ្គចែកពូលនៃពានរង្វាន់ ASEAN Championship បន្ទាប់ពីស្មើជាមួយ ហ្វិលីពីន ដោយលទ្ធផល ១-១ កាលពីយប់មិញ។ ខ្សែប្រយុទ្ធរបស់ភ្នំពេញក្រោន Gayoso បានស៊ុតគ្រាប់បាល់ឲ្យ ហ្វីលីពីន នាំមុខ ១-០ នៅនាទី៦៨ ប៉ុន្តែវៀតណាមបានតាមស្មើ ១-១ ដោយកីឡាករ Doãn Ngọc Tân នៅនាទី៩០+៧។
គិតត្រឹមពេលនះមានរយៈពេល១២ឆ្នាំហើយដែលពួកគេនៅតែបន្ដកំណត់ត្រាមិនចាញ់ ខណៈការចាញ់លើកចុងក្រោយក្នុងវគ្គចែកពូលបានកើតឡើងក្នុងឆ្នាំ២០១២។ ពេលនោះ ក្រុមវៀតណាមស្ថិតក្រោមការដឹកនាំរបស់លោក Phan Thanh Hung បានចាប់ផ្តើមដោយលទ្ធផល ១-១ ជាមួយមីយ៉ាន់ម៉ា ប៉ុន្តែបានចាញ់ ហ្វីលីពីន ដោយលទ្ធផល ០-១ និងបន្តចាញ់ ថៃ ដោយលទ្ធផល ១-៣។ បរាជ័យ២លើកបានធ្វើឲ្យវៀតណាម ធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល ហើយនោះជាលើកចុងក្រោយដែលពួកគេមិនអាចឆ្លងផុតវគ្គចែកពូល។

ចាប់តាំងពីពេលនោះមក វៀតណាមប្រកួតក្នុងវគ្គចែកពូលបានចំនួន២១ប្រកួត ហើយឈ្នះ១៦លើក និងស្មើ៥លើក ស៊ុតបញ្ចូលទីបាន៤៨គ្រាប់ និងរបូតគ្រាប់បាល់ចំនួន៧គ្រាប់ប៉ុណ្ណោះ។
ក្រៅពីមិនស្គាល់បរាជ័យក្នុងវគ្គចែកពូល ពានរង្វាន់ AFF Championship វៀតណាមថែមទាំងរក្សាកំណត់ត្រាមិនរបូតគ្រាប់បាល់ក្នុងវគ្គសំន្សពិន្ទុចំនួន១២ប្រកួតជាប់គ្នា ប៉ុន្តែកំណត់ត្រានេះត្រូវបំបែក ដោយក្រុមឡាវក្នុងការប្រកួតបើកឆាក ASEAN Championship ឆ្នាំ២០២៤ នៅពេលប្រធានក្រុមឡាវ Bounphachan Bounkong ស៊ុតបញ្ចូលទីដោយបាល់ពិន័យ១១ម៉ែត្រ។
ការប្រកួតវគ្គសំន្សពិន្ទុឆ្នាំ២០២៤ វៀតណាម រកបាន៧ពិន្ទុពីការឈ្នះ២ និងស្មើ១ (ឈ្នះឡាវ ១-៤, ឈ្នះ ឥណ្ឌូណេស៊ី ១-០) និងស្មើ ហ្វីលីពីន ១-១)។ ការប្រកួតចុងក្រោយ ពួកគេ បើកទ្វារ ទទួល មីយ៉ាន់ម៉ា ក្នុងផ្ទះរបស់ខ្លួន៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


