កីឡា
រាត្រីកាត់សេចក្តីពូល A កម្ពុជា ប៉ះ ថៃ ដោយគ្មានកម្លាំងសំខាន់ច្រើនរូប
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវធ្វើធ្ងន់ទល់នឹងក្រុមជម្រើសជាតិថៃ វគ្គសន្សំពិន្ទុក្នុងពូល A ចុងក្រោយ ពានរង្វាន់ ASEAN Championship 2024 វេលាម៉ោង៨យប់នៅប្រទេសថៃ។

រាត្រីនេះ ក្រុមកម្ពុជាកាន់ពិបាកខ្លាំង ដោយសារគ្មានកម្លាំងសំខាន់ជាច្រើននាក់។ ខ្សែបម្រើកណ្តាលដ៏សំខាន់ យូឌៃ អូកាវ៉ា មិនអាចបង្ហាញខ្លួនបានទេ បន្ទាប់ពីទទួលបានកាតលឿង២ប្រកួតជាប់គ្នា ស្មើនឹងជាប់ពិន័យមួយប្រកួត។ ជាពិសេសខ្សែការពារដ៏សំខាន់ កាន់ ម៉ូ និងខ្សែបម្រើដ៏ឆ្នើម គឹម សុខយុទ្ធ របួសមិនអាចលេងបានទេ ខណៈខ្សែការពារ សឿយ វិសាល ក៏មិនច្បាស់ថាអាចលេងបានឬទេ។

ជម្រើសរបស់កម្ពុជាត្រូវការតែមួយគត់គឺឈ្នះថៃទើបអាចមានឱកាសអ៊ុតក្នុងការឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែត្រឹមស្មើក៏អស់ឱកាសដែរ។ នៅម៉ោងដំណាលគ្នានេះ សិង្ហបុរី នឹងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រសិនបើឈ្នះ ម៉ាឡេស៊ី ប៉ុន្តែប្រសិនបើស្មើគឺ ត្រូវអ៊ុតមើលលទ្ធផលរបស់កម្ពុជាជាមួយថៃ។ ចំណែកម៉ាឡេស៊ី វិញត្រូវការឈ្នះសិង្ហបុរីទើបអាចមានឱកាសអ៊ុតក្នុងការឡើងវគ្គបន្ត ប៉ុន្តែប្រសិនបើត្រឹមស្មើក៏អស់ឱកាសដែរ។
ទោះបីជាថៃបានកក់កៅអីឡើងវគ្គបន្តហើយក្តី ប៉ុន្តែថៃហាក់ដូចជាមិនបន្ធូរជើងក្នុងការលេងជាមួយកម្ពុជាឡើយ។ ពួកគេបានកោះហៅខ្សែបម្រើប្រយុទ្ធវ័យ២៦ឆ្នាំ Supachok Sarachat មកពីក្លិប Hokkaido Consadole Sapporo នៃលីគកំពូលជប៉ុនថែមទៀត។
ប្រវត្តិជួបគ្នារវាង ថៃ និងកម្ពុជា គឺចំនួន៨លើក គិតចាប់តាំងពីឆ្នាំ១៩៥៧។ ក្នុងនោះ កម្ពុជា ធ្លាប់ស្មើ១ និងចាញ់៧។
ប្រវត្តិជួបគ្នា៨លើក
- ថៃ ៣-០ កម្ពុជា ឆ្នាំ១៩៥៧
- កម្ពុជា ០-១ ថៃ ឆ្នាំ១៩៦៤
- ថៃ ១-១ កម្ពុជា ឆ្នាំ១៩៧១
- ថៃ ៩-០ កម្ពុជា ឆ្នាំ១៩៩៥
- ថៃ ៤-០ កម្ពុជា ឆ្នាំ១៩៩៧
- ថៃ ៧-០ កម្ពុជា ឆ្នាំ២០០១
- ថៃ ១-០ កម្ពុជា ឆ្នាំ២០០៥
- ថៃ ៣-១ កម្ពុជា ឆ្នាំ២០២៣

ការប្រកួត៥លើកចុងក្រោយរបស់កម្ពុជាគឺឈ្នះ២ ស្មើ១ និងចាញ់២ ខណៈថៃ ឈ្នះ៣ និងស្មើ២។ ម្ចាស់ផ្ទះថៃមិនមានសម្ពោធទេ ក្នុងការលេងជាមួយក្រុមភ្ញៀវកម្ពុជា ដោយសារពួកគេបានកក់កៅអីឡើងទៅជុំបន្ដហើយ ក្រោយឆ្លងកាត់ ការប្រកួត៣លើក ឈ្នះទាំង៣ មាន៩ពិន្ទុ៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


