កីឡា
Xuan Son ម្ចាស់ស្បែកជើងមាស ASEAN Cup ទទួលការវះកាត់ជោគជ័យ
ខ្សែប្រយុទ្ធទើបចូលសញ្ជាតិវៀតណាម Nguyen Xuan Son បានទទួលការវះកាត់ដោយជោគជ័យ បន្ទាប់ពីរបួសធ្ងន់ធ្ងរក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជើងទី២ ពានរង្វាន់ ASEAN Championship កាលពីថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥ ជាមួយម្ចាស់ផ្ទះថៃ។

លោកវេជ្ជបណ្ឌិត Tran Trung Dung នៅមន្ទីរពេទ្យ Vinmec បាននិយាយថា Son អាចផ្លាស់ទីដោយប្រើឈើច្រត់ បន្ទាប់ពីការវះកាត់រួច។ សម្រាប់ជំហានបន្ទាប់ គាត់នឹងចាប់ផ្តើមព្យាបាលរាងកាយ និងស្តារនីតិសម្បទា រួមផ្សំនឹងរបបអាហារូបត្ថម្ភ ដើម្បីជាសះស្បើយលឿន។
ការវះកាត់បានបញ្ចប់នៅម៉ោង១០យប់ កាលពីថ្ងៃចន្ទ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យ សុទ្ធតែមានបទពិសោធផ្នែកវេជ្ជសាស្ត្រកីឡា និងបានព្យាបាលកីឡាករជម្រើសជាតិវៀតណាមជាច្រើនរូប។

Son មានឈ្មោះជាប្រេស៊ីល Rafaelson Fernades កើតក្នុងឆ្នាំ១៩៩៧ ទទួលបានសញ្ជាតិវៀតណាមក្នុងខែកញ្ញា ឆ្នាំ២០២៤។ គាត់បានក្លាយជាកីឡាករចូលសញ្ជាតិវៀតណាមដំបូងគេ ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិចាប់តាំងពីឆ្នាំ២០០៩។
ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះជាកម្លាំងសំខាន់មួយរូប ជួយក្រុមជម្រើសជាតិវៀតណាមទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ ASEAN Championship ឆ្នាំ២០២៤ ក្រោយស៊ុតបញ្ចូលទីបាន៧គ្រាប់ក្នុងការប្រកួត៤លើក។ ទោះបីជាមិនបានលេងវគ្គផ្តាច់ព្រ័ត្រពេញម៉ោង ប៉ុន្តែគាត់បានឈ្នះពានរង្វាន់កីឡាករល្អប្រចាំព្រឹត្តិការណ៍ និងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ដែលបានជួយវៀតណាមឈ្នះពានជើងរង្វាន់មួយនេះ៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


