ជីវិតកម្សាន្ដ
តារាប្រុស-ស្រី ៣ ដួង អង្រួនបេះដូងអ្នកគាំទ្រកក្រើកឆាកក្នុង”ពិធីបិទកីឡាជាតិលើកទី ៣”
ពិធីបិទ”កីឡាជាតិលើកទី ៣ និងកីឡាជាតិជនពិការលើកទី ១ ឆ្នាំ ២០២២” នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីល្ងាចថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំជាច្រើនរូបទៀត។

នៅឱកាសដ៏អស្ចារ្យ និងរំភើបនេះដែរ ក៏លេចវត្តមានតារាចម្រៀងល្បីៗប្រុស-ស្រីរបស់ខ្មែរចំនួន ៣ រូប ដើម្បីចូលរួមច្រៀង និងសម្តែងសិល្បៈជូនដល់ទស្សនិកជនទស្សនាផងដែរ។ អ្វីដែលកាន់តែពិសេស គឺការបង្ហាញវត្តមានច្រៀងរបស់តារាទាំង ៣ ដួងនេះ ពិតជាអង្រួនបេះដូងអ្នកគាំទ្រឲ្យកក្រើកឆាកតន្ត្រី នៃការប្រគំអបអរ “ពិធីបិទកីឡាជាតិលើកទី ៣” នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
តារាប្រុស-ស្រីល្បីៗទាំង ៣ រូបនោះរួមមាន ៖ កំពូលតារាចម្រៀងស្រីអ្នកនាង ឱក សុគន្ធកញ្ញា ,លោក ងួន ចាន់ដេវីត ឬ ហៅថា G-Devith ,និងលោក វណ្ណដា។ វត្តមានអ្នកទាំង ៣ ពិតជាកក្រើកមិនធម្មតាឡើយ ដោយម្នាក់ៗ សុទ្ធតែបង្ហាញសមត្ថភាពសិល្បៈដ៏អស្ចារ្យរៀងៗខ្លួន ស្តាប់ហើយព្រឺសម្បុរតែម្ដង។
១.កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានបកស្រាយចម្រៀងដែលមានចំណងជើងថា “រស់ជាខ្លួនឯង” ជាមួយការសម្ដែងទស្សនីយភាពសិល្បៈដ៏អស្ចារ្យនៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។

២.តារាប្រុសលោក G-Devith បានលើកយកបទ “វីរនារី” ជាមួយការរំលេចផ្ទាំងទស្សនីយភាពសិល្បៈបុរាណស្ទើរគ្រប់ទម្រង់បង្ហាញជូនដល់អ្នកគាំទ្រ។

៣.លោក វណ្ណដា ក៏បានលើកមកច្រៀង និងសម្ដែងបទ”Time To Rise” ជាមួយព្រឹទ្ធាចារ្យ គង់ ណៃ ធ្វើឲ្យកក្រើកពិធីបិទកីឡាជាតិលើកទី ៣ នេះផងដែរ៕

អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


