ជីវិតកម្សាន្ដ
អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា មានមោទកភាព ដែលតារាខ្មែរ ២ដួង នាំយកដួងព្រលឹងវប្បធម៌ជាតិ បង្ហាញលើឆាកអន្តរជាតិ
អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា បានបង្ហាញព្រះទ័យរំភើប និងមោទកភាពចំពោះការសម្ដែងដ៏លេចធ្លោរបស់សិល្បករខ្មែរ G-Devith និង ទេព បូព្រឹក្ស ក្នុងព្រឹត្តិការណ៍តន្ត្រីអន្តរជាតិ ASEAN-Korea Music Festival 2026 ROUND ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន។

តាមរយៈសារពីទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកអង្គម្ចាស់ក្សត្រិយ៍ បានបង្ហាញការកោតសរសើរចំពោះសមត្ថភាព និងការបង្ហាញខ្លួនដ៏អស្ចារ្យរបស់សិល្បករទាំងពីរ ដែលមិនត្រឹមតែបង្ហាញសមត្ថភាពផ្នែកតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំយកអត្តសញ្ញាណ និងព្រលឹងវប្បធម៌ខ្មែរដ៏ល្អផូរផង់ ទៅបង្ហាញលើឆាកអន្តរជាតិទៀតផង។


អ្នកអង្គម្ចាស់ក្សត្រិយ៍ គូសបញ្ជាក់ថា ការសម្ដែងរបស់ G-Devith និង ទេព បូព្រឹក្ស គឺជាគំរូដ៏ល្អសម្រាប់សិល្បករខ្មែររួមទាំងជំនាន់ក្រោយ ក្នុងការប្រើប្រាស់សិល្បៈជាមធ្យោបាយផ្សព្វផ្សាយវប្បធម៌ជាតិទៅកាន់ពិភពលោក។ ជាពិសេស ការរចនាសម្លៀកបំពាក់ និងរចនាបថលើឆាកដែលបញ្ចូលធាតុនៃវប្បធម៌ខ្មែរ បានធ្វើឱ្យការសម្ដែងមានភាពប្លែក និងមានអត្តសញ្ញាណច្បាស់លាស់។
បន្ថែមពីនេះ អ្នកអង្គម្ចាស់ក្សត្រិយ៍ ក៏បានបង្ហាញក្តីសង្ឃឹមថា សិល្បករទាំងពីរនឹងទទួលបានឱកាសកាន់តែច្រើនបន្ថែមទៀត ក្នុងការចូលរួមលើឆាកអន្តរជាតិ និងបន្តជាអ្នកតំណាងដ៏មានតម្លៃក្នុងការផ្សព្វផ្សាយវប្បធម៌ និងសិល្បៈខ្មែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ ASEAN⋅Korea Music Festival 2026 ROUND in Philippines គឺជាវេទិកាតន្ត្រីអន្តរជាតិដ៏សំខាន់មួយ ដែលប្រមូលផ្តុំសិល្បករពីបណ្តាប្រទេសអាស៊ាន និងកូរ៉េខាងត្បូង ដើម្បីបង្ហាញស្នាដៃ និងបង្កើនការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសនានា។ ការចូលរួមរបស់សិល្បករខ្មែរ ក្នុងព្រឹត្តិការណ៍នេះ ត្រូវបានចាត់ទុកថា ជាជំហានសំខាន់មួយទៀត ក្នុងការលើកកម្ពស់ភាពមានសមត្ថភាព និងអត្តសញ្ញាណសិល្បៈខ្មែរលើឆាកអន្តរជាតិ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


