ជីវិតកម្សាន្ដ
ទេព បូព្រឹក្ស គ្រោងបង្ហាញអត្តសញ្ញាណខ្មែរលើឆាកអន្តរជាតិម្ដងទៀត តាមរយៈ «ស្បៃ» និង «ឧបករណ៍ភ្លេងបុរាណ»
ក្រោយបង្កបរិយាកាសដ៏ភ្ញាក់ផ្អើល និងទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីទស្សនិកជនអន្តរជាតិ នៅហ្វីលីពីន តារាចម្រៀងស្រីដ៏លេចធ្លោអ្នកនាង ទេព បូព្រឹក្ស បានបង្ហើបពីការត្រៀមលក្ខណៈសម្រាប់ការសម្ដែងជាថ្មី ជាមួយនឹងស្វាមី ដែលមានគោលបំណងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិលើឆាកអន្តរជាតិ។

ក្រោយចាប់ដៃគ្នាធ្វើឱ្យកក្រើកឆាកតន្ត្រី ក្នុងព្រឹត្តិការណ៍តន្ត្រីអន្តរជាតិដ៏ធំ ASEAN⋅Korea Music Festival 2026 ROUND តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហើបពីគម្រោងដ៏ជាក់លាក់មួយ ក្នុងការនាំយកស្បៃ និងឧបករណ៍ភ្លេងបុរាណខ្មែរ បង្ហាញលើឆាកអន្តរជាតិ។

គម្រោងនៃការរួមបញ្ចូលគ្នារវាងតន្ត្រីសម័យ និងសិល្បៈបុរាណនេះ ត្រូវបានគេមើលឃើញថា ជាវិធីសាស្ត្រដ៏វិសេសវិសាលមួយ ក្នុងការបង្កើតភាពខុសប្លែក និងបន្ថែមតម្លៃសិល្បៈខ្មែរ នៅក្នុងបរិបទសកលភាវូបនីយកម្មវប្បធម៌។
លើសពីនេះ សារដែលតារាចម្រៀងបានចែករំលែកថា “see you soon again Philippines” បង្ហាញពីការចង់ត្រឡបប់ទៅជួបអ្នកគាំទ្រនៅ Philippines ម្តងទៀត ជាមួយការសម្ដែងដែលមានការរៀបចំកាន់តែអស្ចារ្យជាងមុន។ តួយ៉ាង នេះក៏បញ្ជាក់ពីភាពប្រសើរនៃទំនាក់ទំនងវប្បធម៌ និងការទទួលស្គាល់សិល្បៈខ្មែរ ក្នុងចំណោមទស្សនិកជនអន្តរជាតិផងដែរ។

គួរបញ្ជាក់ថា ASEAN-Korea Music Festival ROUND គឺជាវេទិកាតន្ត្រីអន្តរជាតិដ៏ធំមួយ ដែលប្រមូលផ្តុំសិល្បករពីបណ្តាប្រទេសអាស៊ាន និងកូរ៉េខាងត្បូង ដើម្បីបង្ហាញស្នាដៃ និងជំរុញការផ្លាស់ប្តូរវប្បធម៌។ ការចូលរួមរបស់សិល្បករខ្មែរក្នុងព្រឹត្តិការណ៍នេះ ត្រូវបានវាយតម្លៃថា ជាជំហានសំខាន់មួយក្នុងការពង្រីកសក្តានុពលសិល្បៈជាតិ និងការបង្ហាញអត្តសញ្ញាណខ្មែរ ទៅកាន់ឆាកពិភពលោក។
ជារួម ការត្រៀមបញ្ចូលស្បៃ និងភ្លេងបុរាណក្នុងការសម្ដែងបន្ទាប់ មិនត្រឹមតែបង្ហាញពីភាពច្នៃប្រឌិត និងទេពកោសល្យសិល្បៈរបស់តារាចម្រៀងប្រុសស្រីទាំង ២ដួងទេ ប៉ុន្តែថែមទាំងជាការបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ និងអភិរក្សវប្បធម៌ខ្មែរ ឱ្យបន្តរស់រវើក និងទទួលស្គាល់នៅលើឆាកអន្តរជាតិ ខណៈជាសកម្មភាពដែលអ្នកទាំងពីរតែងប្រឹងលើកស្ទួយ និងតម្កល់តម្លៃវប្បធម៌ជាតិកន្លងមក៕





-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


