ជីវិតកម្សាន្ដ
ផ្ទុះការភ្ញាក់ផ្អើល! G-Devith បង្ហាញស្ទីលថ្មី តុបតែងកាយស្អាតដូចមនុស្សស្រីបេះបិទ
តារាចម្រៀងរ៉េបល្បីឈ្មោះ G-Devith បានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងចំណោមអ្នកគាំទ្រ បន្ទាប់ពីបានចេញ surprise អ្នកគាំទ្រកាត់យប់ ជាមួយនឹងការតុបតែងកាយជាមនុស្សស្រី ដែលស្រស់ស្អាតដូចបេះបិទ។

ជាច្រើនឆ្នាំលើវិថីសិល្បៈ G-Devith តែងតែបង្ហាញពីភាពច្នៃប្រឌិត និងស្ទីលប្លែកៗ ដែលធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនមិនជិនណាយនោះឡើយ។ ជាក់ស្តែង នៅយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ យប់មិញនេះ លោកបានបង្ហាញរូបភាព និងវីដេអូខ្លីរបស់ខ្លួនជាបន្តបន្ទាប់ ជាមួយនឹងរូបរាងថ្មីក្នុងការតែងកាយជាមនុស្សស្រី ដែលមើលទៅទន់ភ្លន់ ទាក់ទាញ និងពោរពេញដោយភាពជឿជាក់។
អ្វីដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលមិនតិចនោះ គឺការផ្លាស់ប្តូររូបរាងយ៉ាងល្អឥតខ្ចោះ ដោយចាប់ពីស្ទីលសក់ ការតុបតែងមុខ រហូតដល់ការស្លៀកពាក់ ដែលស្រស់ស្អាតមិនចាញ់នារីពិតៗនោះឡើយ។
មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើនក៏បានចូលមកបញ្ចេញមតិសរសើរ និងចែករំលែកព្រោងព្រាតលើបណ្តាញសង្គម ដោយខ្លះថា “ស្អាតជាងមនុស្សស្រីទៅទៀត” ខណៈភាគច្រើនសុទ្ធតែយល់ស្របថា ការបង្ហាញខ្លួនក្នុងស្ទីលជាមនុស្សស្រីរបស់លោក ទំនងជាក្រោមការបង្គាប់របស់ភរិយាជាទីស្រលាញ់ គឺអ្នកនាង ទេព បូព្រឹក្ស។ តួយ៉ាងមួយរយៈនេះ អ្នកនាង ទេព បូព្រឹក្ស តែងញ៉ោះនឹងស្វាមី បង្គាប់ធ្វើនេះធ្វើនោះមិនឈប់ ហើយហេតុតែ G-Devith ចង់បានម៉ូតូធំក្នុងក្តីស្រមៃថែមទៀត ក៏ត្រូវតាមចិត្តភរិយាគ្រប់យ៉ាងបែបនេះ។


យ៉ាងណាមិញ តាមរយៈការបង្ហាញស្ទីលតុងតែងកាយលើកនេះ មិនត្រឹមតែផ្តល់ភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ថា G-Devith ក៏ជាស្វាមីដ៏ល្អមួយរូបដែលមិនមើលរំលងការឯកភាព ឬពេញចិត្តរបស់ភរិយាខ្លួននោះឡើយ បើទោះបីជាខ្លួនមានសមត្ថភាពរកចំណូលច្រើនកម្រិតណាក៏ដោយ។
ហេតុផលទាំងអស់នេះហើយ ដែលធ្វើឱ្យ G-Devith នៅតែរក្សាបានប្រជាប្រិយភាពខ្ពស់ និងទទួលបានជោគជ័យជាបន្តបន្ទាប់លើវិថីសិល្បៈ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


