Connect with us

ជីវិតកម្សាន្ដ

ទេព បូព្រឹក្ស នាំអត្តសញ្ញាណវប្បធម៌ខ្មែរ ទៅបង្ហាញលើឆាក KBS ROUND Festival នៅហ្វីលីពីន

បានផុស

នៅ

តារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស និង G-Devith បានចេញដំណើរពីកម្ពុជាហើយ ម្សិលមិញនេះ ដើម្បីចូលរួមសម្តែងក្នុងកម្មវិធីអន្តរជាតិ KBS ROUND Festival ដែលប្រារព្ធឡើងនៅប្រទេស ហ្វីលីពីន ខណៈថែមទាំងបាននាំយកអត្តសញ្ញាណវប្បធម៌ខ្មែរដ៏មានតម្លៃ ទៅផ្សព្វផ្សាយឱ្យពិភពលោកបានស្គាល់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការសម្តែងលើកនេះ ទេព បូព្រឹក្ស បញ្ជាក់ថា ណងប្រាថ្នាដ៏ធំមួយរបស់ខ្លួន គឺនៅពេលមានឱកាសសម្តែងនៅក្រៅប្រទេស មិនថាទីណាក៏ដោយ គឺតែងតែចង់នាំយកសិល្បៈវប្បធម៌បុរាណខ្មែរទៅបង្ហាញជាមួយខ្លួនជានិច្ច។ ដោយហេតុនេះហើយ ទើបតារាចម្រៀងរូបនេះ បាននាំយកទស្សនីយភាពវប្បធម៌ខ្មែរ ទាំងបែបបុរាណ និងសម័យ ទៅបង្ហាញលើឆាកអន្តរជាតិ ក្នុងន័យឱ្យអន្តរជាតិបានស្គាល់ពីកម្ពុជាកាន់តែទូលំទូលាយ។

ជាមួយគ្នានេះដែរ តារាចម្រៀងរូបនេះក៏បានលើកឡើងថា ទោះបីមានមតិយោបល់ផ្សេងៗពីសាធារណៈ មិនថាពេញចិត្ត ឬមិនពេញចិត្តក្តី អ្វីដែលខ្លួនធ្វើ គឺធ្វើចេញពីចិត្ត និងសេចក្តីស្មោះត្រង់។ ហេតុនេះ អ្នកនាងអំពាវនាវឱ្យប្រជាជនខ្មែរ មានការយោគយល់ និងដាក់រឿងផ្ទាល់ខ្លួនមួយឡែកសិន ដ្បិតអីជាជាតិខ្មែរដែលមានឈាមដូចគ្នា ដូច្នេះគួរតែរួមគ្នាលើកស្ទួយវប្បធម៌ជាតិឱ្យឈានទៅមុខលើឆាកអន្តរជាតិ

ការចូលរួមរបស់សិល្បករទាំងពីរនេះ ត្រូវបានគេរំពឹងដែរថា នឹងជួយបង្កើនការចាប់អារម្មណ៍លើសិល្បៈខ្មែរ និងបង្ហាញសមត្ថភាពសិល្បករខ្មែរ ទៅកាន់ទស្សនិកជនអន្តរជាតិយ៉ាងទូលំទូលាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម