Connect with us

ព័ត៌មានជាតិ

ប្រកាស​រើសកម្មករកាប់អំពៅ ១០០០ នាក់ ដោយ ១ ហិកតាផ្តល់ប្រាក់​កម្រៃ ៨០ ម៉ឺន​រៀល

បានផុស

នៅ

ក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ ខេមបូឌាលីមីតធីត ដែល​ជាក្រុមហ៊ុនដាំដុះដំណាំអំពៅ ផលិតស្ករអំពៅ និងផលិតថាមពលអគ្គិសនីតែមួយគត់ស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រកាសរើសកម្មករកាប់អំពៅចំនួន ១០០០នាក់បន្ថែមទៀតនារដូវប្រមូលផលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសជ្រើសរើសកម្មករបន្ថែមខាងលើនេះ ខណៈដែលលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានដឹកនាំក្រុមការងារចុះពិនិត្យអំពីវឌ្ឍនភាពនៅក្នុងរោងចក្រផលិតស្ករអំពៅ និងរោងចក្រផលិតថាមពលអគ្គិសនី និងការដាំដុះដំណាំអំពៅកាលពីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនេះ។

ក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ បានធ្វើការដាំដុះដំណាំអំពៅសាកល្បងលើកដំបូងនៅលើផ្ទៃដីចំនួន ៣ ពាន់ហិកតា និងអនុវត្តតាមផែនការ គឺត្រូវដាំដុះបន្តរហូតដល់ចំនួន ១ ម៉ឺនហិកតា ប្រើប្រាស់កម្មករចំនួន ២០០០ ទៅ ២៥០០នាក់។ បើតាមប្រភពពី​ក្រុមហ៊ុន បច្ចុប្បន្នក្រុមហ៊ុនកំពុងខ្វះកម្មករ និងត្រូវការជ្រើសរើសកម្មករកាប់អំពៅចំនួន ១០០០ នាក់បន្ថែមទៀត ដោយក្រុមហ៊ុនផ្ដល់កន្លែងស្នាក់នៅសមរម្យ មានទឹក និងភ្លើង ប្រើប្រាស់មិនគិតលុយ ដោយប្រាក់ចំណូល​បែង​ចែក​ជាពីរផ្នែក គឺកាប់គិតហិចតាដោយក្នុង១ហិចតា ៨០ម៉ឺនរៀល និងកាប់អំពៅគិតជាតោន ក្នុង១តោន ១៧ ០០០​រៀល​។

អត្ថបទ៖ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម