ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ៖ ការសម្របសម្រួលរឿងមួយក្រៅប្រព័ន្ធតុលាការ ប្រសើរជាងរកដំណោះស្រាយរឿងមួយក្នុងប្រព័ន្ធតុលាការ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លើកឡើងថា ការសម្របសម្រួលរឿងមួយក្រៅប្រព័ន្ធតុលាការ ប្រសើរជាងរកដំណោះស្រាយរឿងមួយ ក្នុងប្រព័ន្ធតុលាការ។ ការលើកឡើងនេះ គ្រាដែលលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងតែងតាំងលោក រស់ ពិសិដ្ឋ ជាប្រធានសាលាដំបូងខេត្តរតនគិរី ជំនួសលោក នៅ យ៉ារ័ត្ន អតីតប្រធានសាលាដំបូងខេត្តរតនគិរី ដែលត្រូវបានផ្ទេរភារកិច្ច ជាអនុប្រធានសាលាឧទ្ទរណ៍ព្រះសីហនុ។
នៅក្នុងឱកាសនោះ លោក កើត រិទ្ធ បានឲ្យដឹងថា ការផ្លាស់ប្ដូរតួនាទីនាពេលនេះ គឺជារឿងធម្មតារបស់មន្ត្រីរាជការ ដើម្បីពង្រឹងរបៀបរបបការងារក្នុងស្ថាប័ន ធានានូវកិច្ចដំណើរការការងារឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់សេវាកម្មផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ផ្ដល់ភាពយុត្ដិធម៌ ដោយមិនលំអៀង និងយុត្តិធម៌។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លើកឡើងទៀតថា ការសម្របសម្រួលរឿងមួយក្រៅប្រព័ន្ធតុលាការ ប្រសើរជាងរកដំណោះស្រាយរឿងមួយ ក្នុងប្រព័ន្ធតុលាការ។ ដោយហេតុថា ដោះស្រាយក្នុងប្រព័ន្ធតុលាការ ត្រូវតែមានភាគីមួយឈ្នះ និងភាគីម្ខាងទៀតចាញ់ ហើយភាគីចាញ់ក្ដី ៩៩ភាគរយ តែងតែស្រែកថា អយុត្តិធម៌ណាស់ ទាំងដែលពួកគាត់មិនបានវិភាគ ពិនិត្យលើអង្គផង។
ម្យ៉ាងវិញទៀតភាគីទាំងសង្ខាង បើទោះជាបងប្ដឹង ប្ដឹងប្អូន កូនប្ដឹងឪពុក-ម្ដាយ ឬចៅប្ដឹងយាយ-តា ក៏ដោយ គឺត្រូវចងកំហឹងជាសត្រូវគ្នា រវាងគ្នាជារៀងរហូត។ រីឯការសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការវិញ គឺពួកគាត់ឈ្នះ-ឈ្នះទាំងសង្ខាង ដោយមានការព្រមព្រាងគ្នា។ ដូច្នេះបើទោះជាថ្ងៃក្រោយ ពួកគាត់មិនអាចរាប់អានគ្នាដូចកាលពីមុនក៏ដោយ ក៏ពេលគាត់ជួបគ្នាម្ដងៗ យ៉ាងហោចណាស់ ក៏គាត់ញញឹមដាក់គ្នាដែរ។
លោកបានបញ្ជាក់ទៀតថា ជាក់ស្ដែងនៅកម្ពុជា ការសម្របសម្រួលវិវាទ ដូចជានយោបាយឈ្នះ-ឈ្នះរបស់សម្ដេច តេជោ នោះមិនមែនជាទំនាស់បុគ្គលទេ គឺជាទំនាស់ ហៅថាទំនាស់ប្រជាជាតិតែម្ដង ហើយការសម្របសម្រួលតាមរយៈនយោបាយឈ្នះ-ឈ្នះមួយនេះ បានបញ្ចប់វិវាទ ហើយកសាងបានសុខសន្តិភាព ហើយអភិវឌ្ឍប្រទេសបានដូចសព្វថ្ងៃ៕
អត្ថបទ៖ វុទ្ធ ឦសាន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ