Connect with us

កីឡា

ប្រធានក្លិប PSG ថា មិនអាចទៅរួចទេក្នុងការបន្ថែម CR7 ខណៈក្រុមមាន Messi, Mbappe និង Neymar រួចទៅហើយ

បានផុស

នៅ

ប្រធាន​ក្លិប Paris Saint-Germain លោក Nasser Al-Khelaifi បាន​និយាយថា ពួកគេ​មិនមាន​កន្លែង​សម្រាប់ Cristiano Ronaldo ក្នុង​តំបន់​ប្រយុទ្ធ​របស់​ពួកគេ​ទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Ronaldo គឺជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន​បន្ទាប់ពី​ត្រូវបាន​ដោះលែង​ដោយ​ក្លិប Manchester United ក្រោយ​កើតមាន​បទសម្ភាសន៍​ក្នុង​កម្មវិធី​ទូរទស្សន៍​ដ៏​ផ្ទុះ​របស់គេ​ជាមួយ លោក Piers Morgan ដោយ​ដំបូង​ឡើយ​បាន​ជំរុញ​ឲ្យ​ចាក​ចេញពី Old Trafford ក្នុងអំឡុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្តៅ។

ភ្នាក់ងារ​របស់ Ronaldo លោក Jorge Mendes បានផ្តល់​ជូន​គេ​ទៅ​ក្លិប​មួយចំនួន​នៅ​ទូទាំង​ទ្វីបអឺរ៉ុប ដោយ​មិន​មានការ​ល្បួង​ឲ្យ​ដាក់​សំណើ​សម្រាប់​កីឡាករ​វ័យ ៣៧ ឆ្នាំ​រូប​នេះ​ឡើយ។

របាយការណ៍​ជាច្រើន​បាន​បង្ហាញ​ថា កីឡាករ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ បាន​យល់ព្រម​ចូលរួម​ជាមួយ​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត ក្នុង​កិច្ចព្រមព្រៀង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​មាន​តម្លៃ ៤៣២ លាន​ផោន។

ប៉ុន្តែ​និយាយ​បន្ទាប់ពី​ព័រ​ទុយ​ហ្គា​ល់​លត់​ស្វី​ស ៦-១ ក្នុង​ការ​ប៉ះ​គ្នា​វគ្គ ៨ ក្រុម​ចុងក្រោយ នៅ World Cup នោះ Ronaldo បាន​ទទូច​យ៉ាង​ខ្លី​ថា វា​មិន​មាន​ការ​ពិត​ចំពោះ​របាយការណ៍​នោះ​ទេ។

Ronaldo ត្រូវបាន​គេ​គិត​ថា នឹង​បន្ត​នៅ​អឺរ៉ុប​ជាមួយ​នឹង Al Khelaifi ត្រូវ​បាន​សាកសួរ​លើ​ចំណាប់​អារម្មណ៍​ពី PSG នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ Sky។

ប៉ុន្តែ​ជាមួយ​នឹង Lionel Messi, Kylian Mbappe និង Neymar បាន​និង​កំពុង​ធ្វើ​ព្យុះភ្លៀង​ក្នុង​តំបន់​ប្រយុទ្ធ​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​រួចហើយ លោក​បាន​ច្រានចោល​នូវ​លទ្ធភាព​ដែល​អតីត​តារា Real Madrid ធ្វើការ​ផ្ទេរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៅកាន់​ទីក្រុង​ប៉ារីស។

“កីឡាករ​ទាំង ៣ ដែល​ពួក​យើង​មាន (Messi, Neymar និង Mbappe) វា​ពិបាក​ណាស់ ប៉ុន្តែ​ខ្ញុំ​សូម​ជូនពរ​គាត់​ឲ្យ​ល្អ​បំផុត។ គាត់​ពិតជា​អស្ចារ្យ ហើយ​គាត់​នៅតែ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់”។ សម្ដី​របស់ លោក Nasser Al-Khelaifi។

ការ​ផ្តោត​អារម្មណ៍​ភ្លាមៗ​របស់ Ronaldo គឺ​ការ​ដណ្តើម​បាន​កៅអី​មួយ​ក្នុង​ជម្រើស ១១ នាក់​ដំបូង សម្រាប់​ក្រុម​ព័រ​ទុយ​ហ្គា​ល់ បន្ទាប់ពី​ត្រូវ​បាន​ទម្លាក់​ទៅលេង​ជា​កីឡាករ​បម្រុង​ក្នុង​ជ័យជម្នះ​កាលពី​ថ្ងៃ​អង្គារ លើ​ក្រុម​ជម្រើស​ជាតិ​ស្វីស៕

ប្រភព ៖ metro.co.uk

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម