សេដ្ឋកិច្ច
ADB អនុម័តកញ្ចប់ថវិកាថ្មី ៧៣លានដុល្លារ ជួយវិស័យជលផលតំបន់ឆ្នេរ និងសមុទ្រកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទាន៧៣ លានដុល្លារ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផលតំបន់ឆ្នេរ និងសមុទ្រក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB បានឱ្យដឹងថា គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព នឹងត្រូវបានផ្តល់ហិរញ្ញប្បទានជាប្រាក់កម្ចីចំនួន ៤១ លានដុល្លារពី ADB ជំនួយឥតសំណងចំនួន ២២ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ីរបស់ ADB និងប្រាក់កម្ចីចំនួន ១០ លានដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ក្រោមកញ្ចប់ជំនួយ ASEAN Catalytic Green Finance Facility (ACGF) ។ ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (Agence Française de Développement) ក៏នឹងផ្តល់ជាសហហិរញ្ញប្បទានប្រមាណ ២0 លានដុល្លារ ដែលនឹងត្រូវគ្រប់គ្រងដោយ ADB ផងដែរ។
លោក Alvin Lopez អ្នកឯកទេសជាន់ខ្ពស់ផ្នែកធនធានធម្មជាតិ និងកសិកម្មរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា «គម្រោងនេះគឺជាការវិនិយោគដ៏សំខាន់លើកដំបូងរបស់ ADB លើវិស័យជលផលសមុទ្រ ហើយក៏ជាជំហានដ៏សំខាន់មួយ នៃផែនការសកម្មភាពសម្រាប់មហាសមុទ្រប្រកបដោយផាសុខភាព និងសេដ្ឋកិច្ចពណ៌ខៀវប្រកបដោយនិរន្តរភាព។ វាឆ្លើយតបទៅនឹងយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន របស់រាជរដ្ឋាភិបាល រួមមានក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផល ២០១៥-២០២៤ និងសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល ស្ពីពីគោលការណ៍គន្លឹះក្នុងការគ្រប់គ្រងជលផលសមុទ្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា (២០១៩)សម្រាប់ការគ្រប់គ្រង អភិរក្ស និង អភិវឌ្ឍធនធានជលផលសមុទ្រប្រកបដោយនិរន្តរភាព»។
អនុវិស័យជលផល គឺជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលស្មើនឹង ៨% ទៅ ១០% នៃ ផលទុនជាតិសរុប របស់ប្រទេស។ ជលផលសមុទ្រមាន ១៣% នៃអនុវិស័យជលផល ប៉ុន្តែការនេសាទលើសកម្រិត និងហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយបាននាំឱ្យមានការថយចុះយ៉ាងខ្លាំង នៃបរិមាណត្រី ដែលបានជះឥទ្ធិពលដល់សហគមន៍ និងអាជីវកម្មនៅតាមឆ្នេរសមុទ្រ ហើយបណ្តាលឱ្យ តម្លៃត្រីកើនឡើង។
គម្រោងនេះនឹងពង្រឹងវិស័យជលផលសមុទ្ររបស់កម្ពុជា និងគាំទ្រដល់ការរួមចំណែករបស់វាដល់បរិមាណត្រីទូទៅ ក៏ដូចជាដល់ប្រព័ន្ធអេកូឡូស៊ី ក្នុងឈូងសមុទ្រថៃ។ វានឹងជួយឱ្យខេត្តជាប់មាត់សមុទ្រចំនួនបួនរបស់កម្ពុជាគឺ កំពត កែប កោះកុង និង ព្រះសីហនុ ឈានចេញពីការធ្លាក់ចុះយ៉ាងគំហុកនៃ វិស័យជលផល លើកកម្ពស់ការចិញ្ចឹមត្រីសមុទ្រដោយនិរន្តរភាព និងលើកកម្ពស់ទីតាំងប្រមូលទុកផល នេសាទ ដើម្បីកែលម្អសុវត្ថិភាពអាហារសមុទ្រ។ មានការរំពឹងថា នៅក្រោមគម្រោងនេះជលផលក្បែរឆ្នេរ សមុទ្រប្រហែល ៤០% នឹងត្រូវបានបង្កើតឡើងវិញទៅជាសហគ្រាសប្រកបដោយផលិតភាព និង និរន្តរភាព។
គម្រោងនេះនឹងជំរុញការអភិវឌ្ឍវិស័យឯកជន ដោយបើកឱ្យសហគមន៍ឆ្នេរ និងអាជីវកម្មខ្នាតតូច ធ្វើពិពិធកម្មជីវភាពរស់នៅរបស់ពួកគាត់ ទទួលយកកាអនុវត្តប្រកបដោយនិរន្តរភាព និងរីកចម្រើនទៅជាសហគ្រាសរស់រវើក។ វាក៏នឹងគាំទ្រដល់ការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី តាមរយៈការបង្កើនការចូលរួមរបស់ ស្ត្រីនៅក្នុងសហគ្រាសខ្នាតតូច និងមធ្យម។ ជាទូទៅ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ អង្គការ សហគមន៍នេសាទចំនួន ២៥ និងសមាជិកនៃតំបន់ការពារសហគមន៍ចំនួន ១៥ ដែលមានចំនួនជិត ២០ ០០០គ្រួសារ ក៏ដូចជាសហគមន៍ឆ្នេរសមុទ្រទាំងមូលដែលមានប្រជាជនប្រហែល ២០០ ០០០នាក់៕
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងធ្លាក់ភ្លៀង ៤០% នាដើមរដូវវស្សាឆ្នាំនេះ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព