Connect with us

សន្តិសុខសង្គម

ចាប់ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងដឹកអណ្ដាតជ្រូក និងស្លឹកត្រចៀកជ្រូកបង្កក ៤០០គីឡូក្រាម គ្មានលិខិតអនុញ្ញាត

បានផុស

នៅ

មន្ត្រីជំនាញ បានស្ទាក់ចាប់ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង ដែលដឹកអណ្ដាតជ្រូក និងស្លឹកត្រចៀកជ្រូកបង្កកចំនួន ៤០០គីឡូក្រាម គ្មានលិខិតអនុញ្ញាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ុន សារ៉ាត់ ប្រធានក្រុមការងារត្រួតពិនិត្យ និងបង្រ្កាបបទល្មើសចលនាសត្វ បានឲ្យដឹងថា នៅវេលាម៉ោង ៦ និង ១៥នាទីព្រឹក ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះស្ទាក់ចាប់ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង ម៉ាក HONGDA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១F-១៦៤០ ដឹកផលិតផលមានដើមកំណើតពីសត្វ (អណ្ដាតជ្រូក និងស្លឹកត្រចៀកជ្រូកបង្កក) ចំនួន៤០០គីឡូក្រាម យកទៅលក់ចែកចាយក្នុងរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

លោក ហ៊ុន សារ៉ាត់ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ក្រុមការងារបានឃាត់ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងនេះ នៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់មកក្រុមការងារ បាននាំយកបទល្មើស និងវត្ថុតាងទាំងនោះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម