Connect with us

សន្តិសុខសង្គម

មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តចុះបង្ក្រាបទីតាំងឡធ្យូង១កន្លែង ក្នុងដែនជម្រកសត្វព្រៃសំបូរ 

បានផុស

នៅ

ទីតាំងឡធ្យូង១កន្លែង ដោយមានឡចំនួន ៣ ដែលកំពុងធ្វើសកម្មភាពកាប់ឈើ និងដុតអូសដើម្បីក្លាយជាធ្យូង ត្រូវបានមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃសំបូរ និងក្រុមល្បាតសហគមន៍អូរគ្រៀង ចុះបង្ក្រាបនិងកម្ទេចឡទាំងនោះចោល កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ម្សិលម៉ិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីមន្ត្រីជំនាញ បានឱ្យដឹងថា ក្នុងការចុះបង្ក្រាបករណីខាងលើនេះ ក្នុងពេលក្រុម មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃសំបូរ និងក្រុមល្បាតសហគមន៍អូរគ្រៀង បានធ្វើការចុះល្បាត ទប់ស្កាត់បទល្មើសធនធានធម្មជាតិ លុះមកដល់ត្រង់ចំណុច ស្រែត្រពាំងពុល (អូរព្រះ) ក្នុងដែនជម្រកសត្វព្រៃសំបូរ ក្នុងភូមិសាស្ត្រ ឃុំអូរគ្រៀង ស្រុកអូរគ្រៀង ខេត្តក្រចេះ ក៏ប្រទះឃើញឡធ្យូងខាងលើ កំពុងមានសកម្មភាពដុតបំផ្លាញអូសដែលកាត់ចេញពីក្នុងតំបន់អភិរក្សដើម្បីកែច្នៃទៅជាធ្យូងកំពុងមានសកម្មភាពភ្លាមៗក្រុមការងារល្បាតក៏បានបង្រ្កាបករណីលួចបង្កើតឡកែច្នៃផលនិងអនុផលធនធានធម្មជាតិ (ឡធ្យូង) ខុសច្បាប់។

ប្រភពបានបញ្ជាក់បន្ថែមថា ក្នុងពេលចុះបង្ក្រាបករណីខាងលើ មិនបានរកឃេីញជនសង្ស័យដែលជាអ្នកប្រព្រឹត្ត និងបង្កើតឡធ្យូងដោយគ្មានច្បាប់អនុញ្ញាតនោះទេ៕

អត្ថបទ ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម