Connect with us

ព័ត៌មានជាតិ

មន្រ្តីជំនាញ ចុះពិនិត្យ និងប្រគល់-ទទួលវត្ថុសិល្បៈ នៅស្រុកបរិបូណ៌ មករក្សាទុកជាសម្បត្តិវប្បធម៌របស់ជាតិ

បានផុស

នៅ

ដោយបានគោលការណ៍អនុញ្ញាតពីលោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរ លោក សិត ស អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំមន្រ្តីការិយាល័យជំនាញ ចុះពិនិត្យ និងប្រគល់-ទទួលវត្ថុសិល្បៈ នៅក្នុងវត្តសិរីសួស្តី ដែលស្ថិតក្នុងភូមិសិរី ឃុំខុនរ៉ង និងវត្តវិហារហ្លួង ស្ថិតក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះមានការអញ្ជើញចូលរួមសហការ ពីលោកអភិបាលរងស្រុកបរិបូណ៌ នគរបាលបេតិកភណ្ឌនៃស្នងការដ្ឋាននគរខេត្តកំពង់ឆ្នាំង ប្រធានការិយាល័យសង្គមកិច្ចនិងសុខមាលភាពសង្គមនៃស្រុកបរិបូណ៌ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងអាចារ្យគណកម្មការវត្តទាំងពីរផងដែរ។

ចំពោះវត្ថុសិល្បៈ ដែលព្រះសង្ឃនិងអាចារ្យគណៈកម្មការវត្តសិរីសួស្តី និងវត្តវហារហ្លួង បានប្រគល់-ទទួល មានដូចជា៖
១.បដិមា ធ្វើពីឈើ (វត្តសិរិសួស្តី), ២.បល្ល័ងព្រះពុទ្ធ ធ្វើពីឈើ (វត្តសិរីសួស្តី), ៣.គ្រែទេស ធ្វើពីឈើ (វត្តសិរិសួស្តី)
៤.គ្រែទេស ធ្វើពីឈើ (វត្តវិហារហ្លួង)។

សូមបញ្ជាក់ថា វត្ថុសិល្បៈខាងលើនេះ ក្រុមការងារជំនាញនឹងយកមកតម្កល់ទុកក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង ដើម្បីថែរក្សា ការពារ និងអភិរក្សទុកជាសម្បត្តិវប្បធម៌របស់ជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម