ព័ត៌មានជាតិ
សេដ្ឋីកសិកម្មអ្នកឧកញ៉ា ម៉ុង ឫទ្ធី ណែនាំបច្ចេកទេសចិញ្ចឹមជ្រូកដេកម៉ាស៊ីនត្រជាក់ មួយឆ្នាំកើតកូនមធ្យម ២៥ ទៅ ៣៥ ក្បាល
អ្នកឧកញ៉ា ម៉ុង ឫទ្ធី អ្នកជំនួញកសិកម្មដ៏លេចធ្លោដែលប្រឡូកលើវិស័យកសិកម្មជាង ៣០ ឆ្នាំ បានលើកបង្ហាញពីបច្ចេកទេសចិញ្ចឹមជ្រូក ដោយនាំពូជពីបរទេសដែលចិញ្ចឹមមានលក្ខណៈទំនើបផ្តល់ផលបានច្រើន។
ថ្លែងចូលរួមក្នុងកម្មវិធីវេទិកាធុរកិច្ច និងនវានុវត្តន៍ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលសាងកេរ្តិ៍ឈ្មោះតាមរយៈការវិនិយោគលើវិស័យកសិកម្មជាពិសេសការដាំដុះដំណាំដូងប្រេងលើផ្ទៃដីរាប់ពាន់ហិតាក្នុងខេត្តព្រះសីហនុបានបង្ហើបថា តាមធម្មតាកសិករខ្មែរជាទូទៅចិញ្ចឹមជ្រូកលែងតាមទីវាលបង្កើតកូនតាមធម្មជាតិ។

យ៉ាងណាមិញ អ្នកជំនួញកសិកម្មដែលមានងារជាអ្នកឧកញ៉ា ដែលនឹងឈានចូលវ័យ ៧១ ឆ្នាំ ឆាប់ៗនេះបានរៀបរាប់ពីបទពិសោធន៍ចិញ្ចឹមជ្រូកពូជបរទេសនាំពីអង់គ្លេសនិងដាណឺម៉ាកនៅកសិដ្ឋានរបស់លោក ដែលចិញ្ចឹមដាក់ឲ្យដេកម៉ាស៊ីនត្រជាក់ មួយឆ្នាំអាចបង្កើតកូនពី ២ ទៅ ៣ ដង ហើយជាមធ្យមបានចំនួនពី ២៥ ទៅ ៣៥ ក្បាល។
លោកថា ជ្រូកដែលមានទម្ងន់ ១០០ ទៅ ១១០ គីឡូក្រាម ដាក់ឲ្យដេកម៉ាស៊ីនត្រជាក់ ត្រូវប្រើប្រាស់ភ្លើងអគ្គិសនី ១០០ គីឡូវ៉ាត់ក្នុងមួយម៉ោង។ លោកអះអាងថា ជ្រូកបើចិញ្ចឹមមិនដាក់ឲ្យដេកម៉ាស៊ីនត្រជាក់ត្រូវចំណាយថ្លៃដើមខ្ពស់ មានទាំងការប្រើប្រាស់ទឹក និងការផ្ដល់ចំណី។
ពាក់ព័ន្ធការចិញ្ចឹមជ្រូកបានកូនតិច អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានលើកឡើងថា អាចប៉ះពាល់ដល់ការផ្គត់ផ្គង់ ដែលកាលណាកូនតិចនាំឲ្យតម្លៃផលិតខ្ពស់ មិនអាចប្រកួតប្រជែងប្រទេសជិតខាងបាននោះទេ។
បន្ថែមពីនេះ អ្នកឧកញ៉ាក៏ណែនាំឲ្យកសិករគួរងាកមករកពូជជ្រូកល្អមកចិញ្ចឹម និងបង្វែរពីការចិញ្ចឹមដែលប្រើចំណីគីមីដែលនាំឲ្យប៉ះពាល់សុខភាពដល់អ្នកទទួលទាន៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


