ព័ត៌មានជាតិ
មន្ត្រីជំនាញ ជួសជុលកំណាត់ផ្លូវ ២៧១ មានជង្ហុកធំ តែងបង្កគ្រោះថ្នាក់ដល់ពលរដ្ឋធ្វើដំណើរ
កំណាត់ផ្លូវ ២៧១ ដែលរងការខូចខាតរយៈពេលយូរ កំពុងត្រូវបានមន្ត្រីជំនាញជួសជុលអ៊ុតកៅស៊ូឡើងវិញជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការលំបាក និងងាយស្រួលធ្វើដំណើរ។

ជាក់ស្ដែងបណ្ដោយចំណុចផ្លូវ ២៧១ ខូចខាតប្រវែង ៥០ ម៉ែត្រ នេះ ស្ថិតនៅក្បែរស្តុបបឹងទំនប់ រហូតទៅជិតដល់កែងផ្លូវ ជីបម៉ុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

កញ្ញា ឈៀន បានឲ្យដឹងថា ផ្លូវជង្ហុកនេះខូចខាតរាងយូរគួរសមដែរ ហើយចំណុចនេះមានចរាចរណ៍មមាញឹក ឆ្លងកាត់ទៅមកច្រើន ដែលបង្កការលំបាករាល់ពេលធ្វើដំណើរឆ្លងកាត់។

កញ្ញា បានបន្តថា គាត់តែងឧស្សាហ៍ឃើញមានពលរដ្ឋអ្នកបើកម៉ូតូឆ្លងកាត់ តែងតែជិះធ្លាក់ចូលជង្ហុកនេះម្តងៗ ដោយខ្លះដួល ឯខ្លះទៀត ស្ទើរតែដួលទៅហើយ។ យ៉ាងណា ទោះបីចំណុចនេះមានការខូចត្រឹម ៥០ ម៉ែត្រ ក៏ពិតមែន ប៉ុន្តែមានជង្ហុករាងជ្រៅ ដែលជាហេតុប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសពេលយប់ រួមមានធ្លាក់ភ្លៀង ជង្ហុកនេះបានដក់ទឹក បង្កឲ្យអ្នកឆ្លងកាត់មិនបានចាប់អារម្មណ៍ជិះធ្លាក់ដួលច្រើននាក់ហើយ។

លោក សុន ហៀង ជាពលរដ្ឋអ្នកប្រកបរបរចិញ្ចឹមជីវិតលើផ្លូវខាងលើនេះ បានអរគុណចំពោះការជួសជុលរបស់អាជ្ញាធរ។ លោកថា បន្ទាប់ពីមានការសំណូមពីពលរដ្ឋដែលជួបការលំបាកបញ្ហាផ្លូវខូច អាជ្ញាធរ តែងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាជានិច្ច ទោះបីជារាងយឺតបន្តិចក៏ដោយ។

ពាក់ព័ន្ធបញ្ហានេះ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានឲ្យកម្ពុជាថ្មីដឹងថា អាជ្ញាធរខណ្ឌមានជ័យ បានចុះជួសជុលផ្លូវរងការខូចខាត ដោយសារទឹកភ្លៀង ព្រោះចំណុចនេះមិនមានលូសម្រាប់បង្ហូរទឹកនោះឡើយ ដែលធ្វើឲ្យពេលធ្លាក់ភ្លៀងមកទឹកដក់លើផ្លូវរហូតឈានដល់កើតមាននូវជង្ហុកបែបនេះ។

លោកចៅសង្កាត់ចាក់អង្រែលើ បន្តថា លោក នឹងជួយសម្រួលផលលំបាករាល់ពេលធ្វើដំណើររបស់ ប្រជាពលរដ្ឋ និងបង្ការការពារកុំឲ្យកើតមាននូវគ្រោះថ្នាក់ណាមួយកើតឡើងបន្តទៀត។ អាជ្ញាធរ នឹងខិតខំប្រឹងជួសជុល ក៏ដូចជារកដំណោះស្រាយជូនប្រជាពលរដ្ឋកុំឲ្យជួបការលំបាកបន្តទៅទៀត៕
អត្ថបទ ៖ រដ្ឋា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


