ព័ត៌មានជាតិ
មន្ត្រីជំនាញដោះស្រាយបញ្ហាប្រឈមមួយចំនួនលើកំណាត់ផ្លូវជាតិលេខ ៧ ស្គន់-កំពង់ចាម
ដើម្បីដោះស្រាយបញ្ហាខឿនចេញចូលមុខផ្ទះរបស់ប្រជាពលរដ្ឋនៅតំបន់ទីប្រជុំស្គន់ និងប្រព័ន្ធលូរំដោះទឹកចេញទៅក្រៅ នាយកគ្រប់គ្រងគម្រោងស្ថាបនាផ្លូវជាតិលេខ ៧ បានធ្វើការណែនាំ និងជំរុញឲ្យក្រុមហ៊ុនជួយកែសម្រួលដោះស្រាយភ្លាមៗ នូវបញ្ហាទាំងអស់នេះ និងធ្វើទៅបច្ចេកទេសស្តង់ដារត្រឹមត្រូវ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគ្រប់គ្រងគម្រោងស្ថាបនាផ្លូវជាតិលេខ ៧ ពី ពីរគន្លងទៅជាបួនគន្លង ចាប់ពីរង្វង់មូលស្គន់ ដល់ រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ និងក្រុមហ៊ុន សហការជាមួយអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពគុណភាពការងារស្ថាបនាផ្លូវជាតិលេខ ៧ ពីស្គន់ ទៅក្រុងកំពង់ចាម។ ក្នុងនោះដែរ លោក លឹម ស៊ីដេនីន ក៏បានណែនាំឲ្យក្រុមហ៊ុនធ្វើការកែសម្រួលឡើងវិញប្រអប់លូចេញចូលផ្ទះរបស់ប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណាឲ្យមានជំរេលងាយស្រួលធ្វើដំណើរចេញចូលផ្ទះពួកគាត់ និងជួយដោះស្រាយប្រព័ន្ធលូបង្ហូរទឹកចេញទៅក្រៅ ពោលគឺកុំធ្វើឲ្យប៉ះពាល់ដល់លំនៅឋាន និងដីភូមិប្រជាពលរដ្ឋ។

សូមជម្រាបជូនថា គម្រោងស្ថាបនាផ្លូវជាតិលេខ ៧ ជាបួនគន្លង ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម នេះ បានចាប់ផ្តើមបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៣ គម្រោងនេះមានប្រវែងសរុបជាង ៤៥ គីឡូម៉ែត្រ ចំពោះទទឹងផ្លូវវិញ នៅតំបន់ក្រៅទីប្រជុំ មានទទឹង ២៤ ម៉ែត្រកន្លះ និងក្នុងទីប្រជុំជនមានទទឹង ២០ ម៉ែត្រកន្លះ ដោយមានសួនច្បារនៅចំចំណុចកណ្តាលផ្លូវ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ




-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


