សន្តិសុខសង្គម
មន្ត្រីជំនាញ ស្ទាក់ចាប់រថយន្តដឹកសាច់បង្កកនាំចូលពីវៀតណាមខុសច្បាប់ ជិត ៤ តោន
មន្ត្រីជំនាញបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្ត ១ គ្រឿង ដែលដឹកសាច់បង្កកនាំចូលពីវៀតណាមខុសច្បាប់ សរុបចំនួន ៣៧៩៨ គីឡូក្រាម មកចែកចាយក្នុងរាជធានីភ្នំពេញ។

កាលពីវេលាម៉ោង ៨ និង ៣០ នាទីយប់ ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ ម្សិលមិញ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម ចុះឃាត់ចាប់រថយន្ត ១ គ្រឿង ម៉ាក SSANGYONG ISTANA ដឹកសាច់សត្វបង្កកសរុប ៣៧៩៨ គីឡូក្រាម ចំនួន ១៨៧ កេសក្រដាស ស្មើនឹង ២២៤៨ គីឡូក្រាម (ស្បែកជ្រូក ជើងជ្រូក) និងហតដកសាច់មាន់ ៣១ បាវ ស្មើនឹង ១៥៥០ គីឡូក្រាម ស្ថិតនៅលើផ្លូវបេតុង ឃុំជីហែ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ រថយន្តខាងលើបានដឹកសាច់សត្វបង្កកទាំងនេះ ចេញពីប្រទេសវៀតណាម ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

ដោយឡែក វត្ថុតាង និងបទល្មើសខាងលើ ត្រូវបាននាំយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ








-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


