វប្បធម៌ ជំនឿ
ក្រសួងវប្បធម៌ ហាមសាងសំណង់ថ្មី លើទីតាំងវាយកុដិ វត្តឧណ្ណាលោម មុនបញ្ចប់នីតិវិធីដោះស្រាយ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា ត្រូវរក្សាទីតាំងដែលវាយកម្ទេចកុដិបុរាណចំនួន៣ កសាងនាកំឡុងឆ្នាំ១៩៣០ ក្នុងបរិវេណ វត្តឧណ្ណាលោម ដោយពុំអនុញ្ញាតឱ្យមានការសាងសង់សំណង់អ្វីថ្មី រហូតដល់នីតិវិធីនានាដែលមាន ជាធរមានត្រូវបានដោះស្រាយបញ្ចប់រួចរាល់។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ករណី នៃការវាយកម្ទេចកុដិបុរាណចំនួន០៣ (លេខ៤៣, ៤៤ និង៤៥) ដែលបានកសាងនាកំឡុងឆ្នាំ១៩៣០ ក្នុងបរិវេណ វត្តឧណ្ណាលោម រហូតដល់បាត់បង់រូបភាពដើមទាំងស្រុង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ ក្រសួងនឹងសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់។
ការចេញ សេចក្តីជូនដំណឹង ស្តីពី ករណីនៃការវាយកម្ទេចកុដិបុរាណចំនួន៣ ក្នុងបរិវណវត្តឧណ្ណាលោម នេះ ដោយយោង៖ សារាចរលេខ ០៨ សរ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ស្តីពីការទប់ស្កាត់ ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ និង ព្រះរាជក្រម នស/រកម/០១៩៦/២៦ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៩៦ ស្ដីពី កិច្ចការពារបេតិកភណ្ឌវប្បធម៌។
គួររម្លឹកថា នៅក្នុងលិខិតមួយទូលថ្វាយ សម្តេច ទេព វង្ស នៅថ្ងៃទី១១ ធ្នូកន្លងទៅនេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ កន្លងមកនេះ លោកស្រីបាន ទទួលដំណឹងពីមន្ត្រីជំនាញ និងមហាជនរាយការណ៍មកស្ដីពី ករណីវាយកម្ទេចកុដិបុរាណចំនួន៣ ដែលកសាងក្នុងកំឡុងឆ្នាំ១៩៣០ ក្នុងបរិវេណ វត្តឧណ្ណាលោម ដើម្បីសាងសង់ព្រះចេតិយ។ ក្រោយដឹងដំណឹងនេះ ក្រសួងមានការសោកស្តាយជាខ្លាំង ព្រោះកុដិទាំង៣នេះ ក្រសួងបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ ហើយបានចុះក្នុងបញ្ជីរបស់ មន្ទីរវប្បធម៌ និងវិចិត្រសិល្ បៈរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧។
លោកស្រីរដ្ឋមន្ត្រីបានបន្តថា ក្នុងនាមក្រសួងជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែល មានតួនាទី និងភារកិច្ចក្នុងការគ្រប់គ្រង ថែរក្សា ការពារសម្បត្តិតិកភណ្ឌវប្បធម៌ជាតិ ក្រសួងសូមបញ្ជាក់ទូលថ្វាយថា សកម្មភាពរើរុះនិងកម្ទេចកុដិចាស់ពុំបានសិក្សាពិគ្រោះ និងការអនុញ្ញាតពី ក្រសួងធម៌ និងវិចិត្រសិល្បៈ ជាទង្វើដែលផ្ទុយនឹងច្បាប់ ព្រមទាំងចរាចររបស់រាជរដ្ឋាភិបាលដែលជាឯកសារគតិយុត្តិជាធរមានដោយក្នុងសារាចរនោះបានបញ្ជាក់ថា រាល់ការជួសជុលព្រះវិហារ ឬសំណង់អគារបេតិកភណ្ឌត្រូវស្នើសុំការអនុញ្ញាតពី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលជាក្រសួងជំនាញ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីជំនាញប្រើថវិកាជាតិលើការជួសជុលច្រាំងស្ពានវត្តគរ រហូតដល់ ៥ លើក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ប្រភពមន្រ្តីព្រលាន៖ មានភ្ញៀវជិះពេញ សម្ពោធជើងហោះហើររបស់ Air Asia Cambodia ទៅសៀមរាប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផ្ទុះរោងចក្រឈើនៅវៀតណាម ផ្តាច់ជីវិតមនុស្ស ៦នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាថៃ Bella បញ្ចាក់ទំនាក់ទំនងជាមួយកូនថៅកែ CP Group