ព័ត៌មានអន្ដរជាតិ
ទ័ពសាធារណរដ្ឋប្រជាមានិត Donetsk បើកការវាយប្រហារដោយកាំភ្លើងធំនៅជិតទីក្រុងញូវយ៉ក (មានវីដេអូ)
អ្នកឆ្លើយឆ្លងព័ត៌មាន Sputnik ដែលបង្កប់ខ្លួនជាមួយកងកម្លាំងរុស្ស៊ីបានរាយការណ៍ថា អង្គភាពកងជីវពលសាធារណរដ្ឋប្រជាមានិត Donetsk (DPR) បានបាញ់ផ្លោងលើទីតាំងរបស់កងកម្លាំងអ៊ុយក្រែននៅខាងក្រៅការតាំងទីលំនៅនៃទីក្រុងញូវយ៉ក ។

មេបញ្ជាការអង្គភាពកាំភ្លើងធំ Howitzer បានប្រាប់អ្នកយកព័ត៌មានថា “ខ្មាំងសត្រូវត្រូវរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ។ នៅពេលនេះ ពួកគេកំពុងព្យាយាមជម្លៀសបុគ្គលិករបស់ពួកគេ ហើយកំពុងដកថយពីខ្សែត្រៀមជួរមុខរបស់ពួកគេយ៉ាងលឿន បន្ទាប់ពីកងទ័ព DPR បានបាញ់កាំភ្លើងធំតម្រង់ទៅទីតាំងសត្រូវ” ។
គួរបញ្ជាក់ថា ទីក្រុងញូវយ៉ក គឺជាការតាំងទីលំនៅក្នុងទីក្រុងតូចមួយដែលស្ថិតនៅភាគខាងជើងនៃតំបន់ Donetsk ។ ទីក្រុងដែលមានប្រជាជនប្រហែល ៩,៧០០ នាក់មួយនេះបានទទួលឈ្មោះដូចទីក្រុងរបស់សហរដ្ឋអាមេរិកនៅក្នុងទសវត្សរ៍ឆ្នាំ ១៨៤០ បន្ទាប់ពីត្រូវបានតាំងទីលំនៅដោយក្រុម Mennonites ក្នុង Donbass នៃប្រទេសរុស្ស៊ី ។

ក្រោយមកការតាំងទីលំនៅនេះត្រូវបានប្តូរឈ្មោះទៅជា Novgorodskoye ក្នុងឆ្នាំ ១៩៥១ ប៉ុន្តែនៅឆ្នាំ ២០២១ សភាអ៊ុយក្រែនបានអនុម័តច្បាប់មួយដើម្បីប្តូរឈ្មោះការតាំងទីលំនៅនេះត្រឡប់ទៅ ញូវយ៉ក វិញ ។
ទន្ទឹមនោះ ការតាំងទីលំនៅនេះ មានទីតាំងនៅជិតខ្សែបន្ទាត់ជួរមុខនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងជីវពលអ៊ុយក្រែន និងកងជីវពល DPR ចាប់តាំងពីឆ្នាំ ២០១៤ មក ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក ពូទីន ថា រុស្ស៊ី នឹងកម្ទេចប្រព័ន្ធការពារដែនអាកាស Patriot បើ អាមេរិក ហ៊ានឲ្យ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន